សម្តែងឡើងវិញលំហរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវិថីបុរាណហាណូយ
នារសៀលថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០១៨ លំហរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់វៀតណាមត្រូវបានបង្ហាញឡើងវិញ នៅតាមកេរ្តិ៍តំណែលល្បីឈ្មោះនៅមណ្ឌលវិថីបុរាណទីក្រុងហាណូយ។ នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពវប្បធម៌ ទទួលបុណ្យតេតប្រពៃណីឆ្នាំចសំរឹទ្ធិស័ក ២០១៨ ដែលគណៈកម្មការគ្រប់គ្រងវិថីបុរាណហាណូយរៀបចំឡើង។ នៅសាលាភូមិ Kim Ngan លេខ ៤២ និង ៤៤ វិថី Hang Bac ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនឹងគយគន់លំហរនិងបរិយាកាសរបស់បុណ្យតេតប្រពៃណី តាមរយៈលំហរធ្វើសក្ការបូជារបស់គ្រួសារនៅនគរនិងជនបទ តំបន់ដីសណ្ត Bac Bo។ ការតាំងពិពណ៌គូគំនូរ Kim Hoang ក៏ត្រូវបានរៀបចំឡើង ផងដែរ។ ភូមិគ្រឹះបេតិកភ័ណ្ឌលេខ 87 វិថី Ma May ឧទ្ទេសនាមបរិយាកាសទទួលបុណ្យតេតរបស់គ្រួសារជនហាណូយមួយ ព្រមទាំងការពិពណ៌រូបថតអំពីបុណ្យតេត ក្នុងអតីតកាលឲ្យទស្សនិកជនបានឃើញសកម្មភាពវប្បធម៌របស់ប្រជាជនវៀតណាម ក្នុងបុណ្យតេតប្រពៃណី ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម