• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី ១៤ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - អ៊ុយក្រែន


សម័យប្រជុំលើកទី ១៤ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - អ៊ុយក្រែន 

នាថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៧ នៅរដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែន បានប្រព្រឹត្តទៅ សម័យប្រជុំលើកទី ១៤ គណៈ​កម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - អ៊ុយក្រែន ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកទេស។ អញ្ជើញចូលរួមសម័យប្រជុំនេះ គណៈប្រតិភូវៀតណាមដឹកនាំដោយ លោក Hoang Quoc Vuong អនុរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មនិងជាសហប្រធាននៃគណៈកម្មាធិការអន្តររដ្ឋាភិបាលភាគី​វៀត​ណាម​។ ភាគីអ៊ុយក្រែនដឹកនាំដោយលោក Nefiodov Maksym អនុរដ្ឋមន្ត្រីទី ១ ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មអ៊ុយក្រែន។ នៅទីនេះ ភាគីទាំងពីរបានឯកភាពថា ពេលវេលាដ៏លំបាកនាពេលកន្លងទៅបានជះឥទ្ធិពលដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដូច្នេះក្នុងពេលខាងមុខ ភាគីទាំងពីរគប្បីសកម្មថែមទៀតក្នុងការតភ្ជាប់ឡើងវិញនូវកាណាលសហប្រតិបត្តិការ តាមរយៈយន្តការនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពលើខ្លឹមសានៃសម័យប្រជុំនេះគឺប្រមូលផ្ដុំទៅលើវិស័យដូចជា៖
នយោបាយកាទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យាជាដើម។ ភាគីទាំងពីបានចាត់ទុកថា នាពេលខាងមុខ គម្បីជំរុញសកម្មភាពផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើនការជូនដំណឹងតាមរយៈកាណាលជាច្រើន។

បញ្ចប់នៃសម័យប្រជុំនេះ ប្រធានគណៈកម្មការទាំងពីររូបបានចុះហត្ថលេខាលើកំណត់ហេតុនសសម័យប្រជុំលើកទី ១៤ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - អ៊ុយក្រែនស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម​និងវិទ្យាសាស្ត្រ បច្ចេកទេស៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


ប្រធានរដ្ឋ លោក លឿង គឿង៖ វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយហុងគ្រី

ប្រធានរដ្ឋ លោក លឿង គឿង៖ វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយហុងគ្រី

លោកប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីរបង្កើនទំនាក់ទំនង និងការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់កម្រិត និងតាមរយៈបណ្តាញផ្សេងៗគ្នា; បើកទូលាយវិស័យសហប្រតិបត្តិការ ដែលភាគីទាំងពីរអាចបំពេញបន្ថែមនិងគាំទ្រគ្នាទៅវិញទៅមក។

Top