• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី ១០ នៃរដ្ឋសភាវៀតណាម នឹងត្រូវបានរៀបទៅជា ០២ វគ្គតាមទម្រង់ប្រព័ន្ធវីដេអូ និងជួបប្រជុំដោយផ្ទាល់មុខ


អគ្គលេខាធិការ ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក Nguyen Hanh Phuc (រូបថត៖ quochoi.vn)
 

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី ៤៦ នាព្រឹកថ្ងៃទី ១៤ ខែកក្កដា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបូកសរុបសម័យប្រជុំលើកទី ៩ និង ផ្តល់យោបល់ជាបឋមស្តីពីការរៀបចំសម័យប្រជុំរដ្ឋសភាលើកទី ១០ ផងដែរ ។ 
 
អគ្គលេខាធិការ ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក Nguyen Hanh Phuc បានមានប្រសាសន៍ថា គេរំពឹងទុកថាថេរវេលាធ្វើការសរុបនៃសម័យប្រជុំលើកទី ១០ នៃរដ្ឋសភាគឺមានរយៈពេល ១៨ ថ្ងៃ។
 
ក្នុងនោះ វគ្គទី ១ នឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូក្នុងរយៈពេល ៩ ថ្ងៃដែលចាប់ផ្តើមពីថ្ងៃទី ១៩ ខែតុលា;រីឯ វគ្គទី ២ នឹងត្រូវបានរៀបចំឡើងតាមទម្រង់ជួបប្រជុំគ្នានៅសាលប្រជុំក្នុងរយៈពេល ៩ ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃទី ៣ ខែវិច្ឆិកា និងបិទបញ្ចប់នៅថ្ងៃទី ១២ ខែវិច្ឆិកាខាងមុខនេះផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីឡាវលោក សុនសៃ ស៊ីផាន់ដូន

នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីឡាវលោក សុនសៃ ស៊ីផាន់ដូន

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមលោក សុនសៃ ស៊ីផាន់ដូន និងបានអញ្ជើញចូលរួមវេទិកាអនាគតអាស៊ានលើកទី បី ចាប់ពីថ្ងៃទី ៧-៩ ខែមិថុនា ឆ្នាំ ២០២៦។

Top