លោក Nguyen Thien Nhan ថ្លែងមតិនៅជំនួបធ្វើការជាមួយក្រសួងធនធាននិងបរិស្ថាន
នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅរដ្ឋធានីហាណូយ ក្រុមឃ្លាំមើលនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ដឹកនាំដោយប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស លោក Nguyen Thien Nhan បានជួបធ្វើការ ជាមួយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ស្ដីអំពីការអនុវត្តន៍គោលនយោបាយបង្ការ ប្រឆាំងគ្រោះធម្មជាតិនិងទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុ។ ថ្លែងមតិនៅទីនេះ លោក Nguyen Thien Nhan បានចាត់ទុកថា ដើម្បីទប់ទល់ទៅនឹងបម្រែ បម្រួលអាកាសធាតុ ត្រូវផ្លាស់ប្ដូរទង្វើរលើវិស័យជាច្រើន មុនបង្អស់នោះគឺត្រូវ សន្សំសម្ចៃទឹកក្នុងផលិតកម្ម និងក្នុងការប្រើប្រាស់។ ចំពោះវិស័យកសិកម្ម ត្រូវមានបដិវត្តន៍គឺប្ដូរពីខឿនកសិកម្មប្រើប្រាស់ទឹកច្រើនទៅជាខឿនកសិកម្មប្រើប្រាស់ទឹកតិច។ នាព្រឹកថ្ងៃដដែលក្រុមឃ្លាំមើល នៃគណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានជួបធ្វើការជាមួយក្រសួងធនធាននិង បរិស្ថាន។ នៅទីនេះ លោក Nguyen Thien Nhan បានស្នើរឲ្យក្រសួងធនធាន និងបរិស្ថានត្រូវនាំចេញដំណោះស្រាយដោយព្រមៗគ្នា អំពីការគ្រប់គ្រងទឹកនៅ ថ្នាក់ចំនួន៣នោះគឺថ្នាក់ជាតិ តំបន់និងគ្រួសារ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម