ព័ត៌មាន
សន្និសីទ ASEM ស្តីអំពីការអប់រំច្នៃប្រឌិតនិងកសាងធនធានមនុស្សដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព
លោក Vu Duc Dam បានអះអាងក្នុងពិធីប្រារព្ធសន្និសីទ ASEM ស្តីអំពីការអប់រំច្នៃប្រឌិតនិងកសាងធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព(Đình Thiệu- Lê Hiếu/VOV)
នាព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុង Hue ខេត្ត Thua Thien – Hue(ភាគកណ្ដាលវៀតណាម) បានប្រារព្ធឡើងសន្និសីទ ASEM ស្តីអំពីការអប់រំច្នៃប្រឌិត និងកសាងប្រភពធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ នេះជាសន្និសីទអន្តរតំបន់សំខាន់បំផុត នៅក្នុងក្របខ័ណ្ឌ ASEMដោយវៀតណាម ជាម្ចាស់ផ្ទះសំដៅអនុវត្តការផ្ដើមគំនិត របស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc ហើយក៏ជាការផ្ដើមគំនិតដំបូង ស្ដីអំពី ការអប់រំនិងការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស នៅក្នុងទសវត្សរ៍ទីបីនៃ ASEM ។ នៅក្នុងពិធីប្រារព្ធ លោក Vu Duc Dam បានអះអាងថា៖
"ASEM ដើរតួនាទីយ៉ាងសំខាន់ ក្នុងការតភ្ជាប់រវាងបណ្ដារដ្ឋ រដ្ឋាភិបាល អង្គភាពអាជីវកម្មនិងប្រជាជននៃទ្វីបទាំងពីរ ដើម្បីសន្តិភាពកិច្ចសហប្រតិបត្តិការការអភិវឌ្ឍ និងភាពសំបូររុងរឿង។ ASEM បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់ការអប់រំ និងបណ្ដុះបណ្ដាលអភិវឌ្ឍន៍ធនធានមនុស្ស រវាងទ្វីបទាំងពីរគឺអាស៊ី និងអឺរ៉ុប។ ហើយយើងបានឃើញការផ្ដើមគំនិត និង គម្រោងការណ៍អំពីការអភិវប្រភពធនធានមនុស្សជាច្រើន ដែលត្រូវបានបំផុស អំពីប្រទេសសមាជិកជាច្រើន។ រាល់ការផ្ដើមគំនិត និងគំរោងការណ៍ពោលខាងលើនេះ បាននាំមកនូវកម្លាំងចលករសម្រាប់ ទំនាក់ទំនងសហប្រតិបត្តិការ នៅក្នុងវិស័យអប់រំ បណ្ដុះបណ្ដាល”។
ក្នុងរយៈពេល២ថ្ងៃ បានប្រព្រឹត្តិទៅ អង្គសន្និសីទបានពិភាក្សា លើខ្លឹមសារដូចជា៖ តួនាទីនៃការអប់រំនិងប្រភពធនធានមនុស្ស ក្នុងសតវត្សរ៍ទី ២១ សម្រាប់គោលដៅនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ បង្កើនកិច្ចសហប្រតិបត្តិការរវាងអាស៊ី និងអឺរ៉ុបក្នុងវិស័យអប់រំច្នៃប្រឌិត និងការកសាងប្រភពធនធានមនុស្ស សំដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព និងនាំចេញវិធានការជាក់ស្ដែងជំរុញ កិច្ចសហប្រតិបត្តិការក្នុង ASEM ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម