• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន+៣ ពិភាក្សាអំពីស្ថានភាពលើឧបទ្វីបកូរ៉េ


សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន+៣ ពិភាក្សាអំពីស្ថានភាពលើឧបទ្វីបកូរ៉េ

សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន+៣ រួមមានបណ្ដាប្រទេសជាសមាជិកអាស៊ានទាំង ១០ ជាមួយដៃគូចំនួន ៣ រួមមាន៖ ជប៉ុន ចិននិងកូរ៉េខាងត្បូង បានបើកជាផ្លូវការនាព្រឹកថ្ងៃទី ៧ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីការបរទេសទាំងនេះបានពិភាក្សាអំពីបញ្ហានៅឧបទ្វីបកូរ៉េ។ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono នឹងអំពាវនាវឲ្យប្រទេសចូលរួមនានាដាក់សម្ពាធខ្លាំងថែមទៀត ដើម្បីព្យុងយ៉ាងលុបចោលកម្មវិធីកាំជ្រួចមីស៊ីលនិងនុយក្លេអ៊ែរនៃប្រទេសនេះ ក៏ដូចជាដោះស្រាយបញ្ហាចាប់ចំណាប់ខ្មាំងជាប្រជាពលរដ្ឋជប៉ុនរបស់កូរ៉េនាអតីតកាល។ នៅសន្និសីទលើកនេះ អង្គសន្និសីទទាំងឡាយក៏បានពិភាក្សាទស្សនៈអំពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ យថាទស្សន៍បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដោយមាន ការចូល​រួមរបស់ប្រទេសចំនួន ១៣ ពោលខាងលើរួមជាមួយអូស្ត្រាលី នូវ៉ែលហ្សេឡង់និង ឥណ្ឌា ផង​ដែរ៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 


នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top