• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរំលឹកខួបលើកទី៧២បដិវត្តខែសីហានិងបុណ្យឯករាជ្យជាតិថ្ងៃទី២កញ្ញា


ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាម លោក Tran Thanh Man បានដឹកនាំ
គណៈប្រតិភូរណសិរ្សមាតុភូមិវៀត ណាម ទៅអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ 

ក្នុងបរិយាកាសដ៏ស្ងាមស្ថាត់ ប្រធានរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man និងគណៈរួមដំណើរបានរំលឹកឡើងវិញនូវមេម័រដ៏អង់អាចក្លាហាននារយៈពេល ៧២ ឆ្នាំមុននេះ ព្រមទាំងសង្កត់ធ្ងន់ថា ជន ជាតិទាំងអស់លើទូទាំងប្រទេសក៏ដូចជាកូនចៅវៀតណាមលើគ្រប់ទិសទីទូទាំងពិភពលោកជានិច្ចកាលចង​ចាំ​គុណបំណាចដ៏មហិមានិងអនុវត្តល្អពាក្យទន្មានរបស់ លោកប្រធានហូជីមិញផងដែរ។

ក្នុងឱកាសរំលឹកខួបលើកទី៧២ បដិវត្តន៍ខែសីហានិងបុណ្យឯករាជ្យជាតិថ្ងៃទី ២ កញ្ញា នៅខេត្ត ក្រុងទូទាំងប្រទេសនិងប្រទេសមួយចំនួនលើពិភពលោកបានប្រព្រឹត្តទៅសកម្មភាពជាច្រើនសំដៅអបអរសាទរព្រឹត្តិការណ៍​នេះ។ ក្រមសីលធម៌ “ផឹកទឹកនឹកដល់ប្រភពដើម” នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ គណៈ​ប្រតិភូរូមមានថ្នាក់ដឹកនាំខេត្ត Quang Tri បានទៅអុជធូបនៅឈាបនដ្ឋានជាតិលេខ ៩ ឈាបនដ្ឋាន Truong Son និងផ្នូររបស់វីរៈយុទ្ធជនជាង២០០០នាក់ដែលកំពុងនៅទីនេះ។

ក្នុងថ្ងៃដដែល នៅរាជធានីភ្នំពេញ សាមគមជនវៀតណាមនៅកម្ពុជាបានរៀបចំរំលឹកខួបលើកទី ៧២ នៃបដិវត្តន៍ខែសីហានិងបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែកញ្ញា។ អញ្ចើញថ្លែងមតិក្នុងពិធី លោក Chau Van Chi ប្រធានសមាគមជនវៀតណាម នៅកម្ពុជាបានឲ្យដឹងថា៖

“ពង្រីកស្មារតីបដិវត្តន៍ខែសីហានិងបុណ្យឯករាជ្យជាតិថ្ងៃទី២ ខែកញ្ញា យើងខ្ញុំជាសហគមន៍ជនវៀតណាមកំពុងរស់នៅទឹកដីកម្ពុជា សច្ចាររក្សាប្រពៃណីអត្តសញ្ញាណយ៉ាងល្អប្រសើរបស់ប្រជាជាតិវៀតណាម គោរពច្បាប់របស់រដ្ឋកម្ពុជា គោរពទំនៀមទម្លាប់របស់ជនជាតិខ្មែរ សាមគ្គីជនជាតិទាំងពីរវៀតណាមនិងកម្ពុជា រួមចំណែកកសាងប្រទេស កម្ពុជាសន្តិភាពនិងសម្បូររុងរឿង”។

ក្នុងពេលជាមួយគ្នានោះ នៅកូរ៉េខាងត្បូងបានប្រព្រឹត្តទៅការបង្ហាញម៉ូដសម្លៀកបំពាក់ចំពោះមុខទស្សនិកជន​កូរ៉េខាងត្បូងនិងប្រទេសជាច្រើនទៀត។ រីឯ នៅប្រទេសអាហ្វ្រិកខាងត្បូង ស្ថានទូតវៀតណាមប្រចាំនៅទីនេះក៏បានរៀបចំពិធីរំលឹកខួបលើកទី៧២នៃទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា​ផង​​ដែរ៕ 

តាម VOV5 -  វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top