• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពតភ្ជាប់ប្រជាជនវៀតណាមជាមួយមូលដ្ឋាននានានៅសាធារណរដ្ឋឆែក

នាថ្ងៃទី ២៦ ខែកញ្ញា សមាគមជនវៀតណាមនៅភាគខាងជើងទីក្រុង Morava និងទីក្រុង Ostrava រួមទាំងអាជ្ញាធរមូលដ្ឋាននៅទីនេះ បានបើកជំនួបសំណេះសំណាលក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនដើម្បីបង្កើនការផ្សារភ្ជាប់សង្គម ក្នុងឱកាសនៃឆ្នាមិត្តភាពរំលឹកខួបលើក ទី ៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសាធារណរដ្ឋឆែក (ឆ្នាំ១៩៥០-២០២០)។

លោកឯកអគ្គរដ្ឋទូត Thai Xuan Dung (ខាងស្ដាំ) បានអញ្ជើញជូនផ្កា ដើម្បីអបអរសាទរទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុងប្រាក (រូបថត៖ Bich Ngoc)



នេះក៏ជាឱកាសដើម្បីឧទ្ទេសនាមអំពីប្រទេសវៀតណាមដ៏ស្រស់បំព្រងនៅក្នុងមាគ៌ានៃការអភិវឌ្ឍន៍ ដំណើរការប្រវត្តិសាស្រ្តនៃទំនាក់ទំនងរវាងវៀតណាមនិងសាធារណរដ្ឋឆែកតាមរយៈគ្រប់ជំនាន់ថ្នាក់ដឹកនាំកណ្តាលរបស់រដ្ឋាភិបាល មូលដ្ឋាននិងប្រជាជនឆែកនៅ ភាគខាងជើងទីក្រុង Morava និងទីក្រុង Ostrava។

អញ្ជើញថ្លែងមតិនៅក្នុងព្រឹត្តិការណ៍នេះ អភិបាលខេត្ត Morava  ភាគខាងជើង លោក Ivo Vondrak មានប្រសាសន៍ថា សហគមន៍ជនវៀតណាម នៅភាគខាងជើងទីក្រុង Morava  មានទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជនក្នុងតំបន់មូលដ្ឋាន ហើយមានការចូលរួមវិភាគទានយ៉ាងច្រើនក្នុងវិស័យអាជីវកម្ម ក៏ដូចជាបង្ហាញអត្តសញ្ញាណវប្បធម៌ ដើម្បីធ្វើឲ្យពិធិធកម្មនួវវប្បធម៌នៃសាធារណរដ្ឋឆែកផងដែរ។ នៅពេលអនាគត ក្រុមប្រឹក្សាមូលដ្ឋាន ក៏មានកម្មវិធីនិងទុកបម្រុងថវិកាជាមុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងតំបន់ខាងជើង Morava  និងតំបន់មួយចំនួនទៀតនៃប្រទេស វៀតណាម។ ជាពិសេស សមាគមជនវៀតណាមនៅភាគខាងជើងទីក្រុង Morava និងទីក្រុង Ostrava នឹងក្លាយជាស្ពានតភ្ជាប់ទំនាក់ទំនងដ៏សំខាន់មួយ សម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែងនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top