• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន ៣ លានដូសទៀតបានមកដល់ប្រទេសវៀតណាម

សរុបទៅ ប្រទេសវៀតណាមបានទទួលវ៉ាក់សាំងការពារកូវីដ ១៩ ជិត ៧,៥ លានដូស ពីយន្តការ COVAX។

 

ចំនួនវ៉ាក់សាំងសរុបដែលគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកមកវៀតណាមតាមរយៈយន្តការ COVAX រហូតដល់ជាង ៥ លានដូស។


នៅយប់ថ្ងៃទី ២៤ កក្កដា វ៉ាក់សាំងបង្ការកូវីដ ១៩ ឈ្មោះ Moderna ជាង ៣ លានដូស គាំទ្រដោយរដ្ឋាភិបាលអាមេរិក តាមរយៈយន្តការ COVAX បានមកដល់ប្រទេសវៀតណាមហើយ។ មិនយូរប៉ុន្មានខាងមុខ វ៉ាក់សាំងជិត ១,៥ លានដូសត្រូវបានបញ្ជូនទៅទីក្រុងហូជីមិញហើយវ៉ាក់សាំងដែលនៅសល់ចំនួន ១ លាន ៥ សែន បានមកដល់ទីក្រុងហាណូយនៅក្នុងថ្ងៃទី ២៥ ខែកក្កដា។

នេះជាជើងវ៉ាក់សាំង Moderna ទី ២ មកដល់វៀតណាមក្នុងខែកក្កដាឆ្នាំ ២០២១ ដែលនាំចំនួនវ៉ាក់សាំងសរុបដែលគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកមកវៀតណាមតាមរយៈយន្តការ COVAX រហូតដល់ជាង ៥ លាន ដូស។ សរុបទៅ ប្រទេសវៀតណាមបានទទួលវ៉ាក់សាំងការពារកូវីដ ១៩ ជិត ៧,៥ លានដូស ពីយន្តការ COVAX។

រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមបានចាក់វ៉ាក់សាំងការពារកូវីដ ១៩ ចំនួន ៤,៥ លានដូស ក្នុងនោះប្រជាជនជាង ៣៥០.០០០ នាក់បានចាក់វ៉ាក់សាំងដូសទី ២៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top