• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេទិការធុរកិច្ចវៀតណាម (VBF) ឆ្នាំ ២០២០ - បញ្ហាប្រឈមនិងឱកាសក្នុងស្ថានភាពធម្មតាថ្មី

សហគមន៍អង្គភាពអាជីវកម្មបានវាយតម្លៃខ្ពស់ចំពោះវិធានការណ៍ដែលរដ្ឋាភិបាលដាក់ចេញដើម្បីជួយឲ្យអង្គភាពអាជីវកម្មជៀស ផុតពីការលំបាកនៃការរីករាលដាលនៃជំងឺ Covid-19 ក្នុងឆ្នាំនេះ ព្រមទាំងរំពឹងទុកយ៉ាងខ្លាំងចំពោះដំណោះស្រាយបន្តទៀតរបស់រដ្ឋាភិបាលផងដែរ។

ទិដ្ឋភាពទូទៅនៃវេទិការធុរកិច្ចវៀតណាម (VBF) ឆ្នាំ ២០២០ (រូបថត៖ vov)


នេះគឺជាសារដែលបានផ្តល់ជូនក្នុងវេទិការធុរកិច្ចវៀតណាមប្រចាំឆ្នាំ ២០២០ ក្រោមប្រធានបទ“ បញ្ហាប្រឈមនិងឱកាសក្នុងស្ថានភាពធម្មតាថ្មី” ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី ២២ ខែធ្នូនៅទីក្រុងហាណូយ។  ក្នុងវេទិការនេះ សហគមន៍ធុរកិច្ចវៀតណាមមានបំណងចង់អោយរដ្ឋាភិបាលបន្តចាត់វិធានការជាក់ស្តែងនិងឆាប់រហ័សដើម្បីដោះស្រាយរាល់ឧបសគ្គដែលរាំងស្ទះដល់អង្គភាពអាជីវកម្ម។ នេះក៏ជាល័ក្ខខ័ណ្ឌដើម្បីទាញយកបានល្អនូវឱកាស ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងនោះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប - វៀតណាម (EVFTA) ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ និងបន្តអភិវឌ្ឍន៍ផងដែរ។ រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung សហប្រធាននៃវេទិកាធុរកិច្ចវៀតណាម VBF ឆ្នាំ២០២០ បានឲ្យដឹងថា៖

« ក្រៅពីការវាយតម្លៃខ្ពស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់នីតិវិធីរដ្ឋបាល ក៏ដូចជាបរិយាកាសវិនិយោគអាជីវកម្ម ក៏មានបញ្ហាមួយចំនួនដែលអាចមិនច្បាស់លាស់ និងមិនមានតម្លាភាព ដើម្បីធានាការព្យាករណ៍ពីបញ្ហានានាផងដែរ។ ជាទូទៅក្រសួងនឹងប្រមូលមតិយោបល់ ដើម្បីសិក្សានិងកែសម្រួលការធ្វើវិសោធនកម្មក្នុងប្រព័ន្ធច្បាប់របស់វៀតណាម ដែលធ្វើយ៉ាងម៉េចសំដៅបង្កភាពងាយស្រួលក្នុងការដោះស្រាយបញ្ហាដែលជាប់គាំងនៅក្នុងប្រតិបត្តិការរបស់សហគ្រាស»៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top