• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម “ដើរចំទិសដៅ” ក្នុងការអនុវត្តវិធានការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត

ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ ក្រសួងសុខាភិបាល)
 

នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នៅទីក្រុងហាណូយ រដ្ឋមន្រ្តីក្រសួងសុខាភិបាល វៀតណាមលោក Nguyen Thanh Long មានជំនួបធ្វើការជាមួយលោកបណ្ឌិត Kidong Park ប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំវៀតណាម។

ផ្លាស់ប្ដូរមតិជាមួយតំណាង WHO លោករដ្ឋមន្រ្តី Nguyen Thanh Long បាន វាយតម្លៃថា ស្ថានភាពជម្ងឺរាតត្បាតកូវីដ ១៩ នៅវៀតណាមនាបច្ចុប្បន្នកំពុងវិវឌ្ឍន៍ យ៉ាងស្មុគស្មាញ ហើយរលកជម្ងឺរាត ត្បាតលើកនេះនឹងនៅតែអូសបន្លាយ។ ដើម្បីឆ្លើយ តបនឹងការផ្ទុះជម្ងឺលើកនេះ វៀតណាមបានអនុវត្តន៍វិធានការដ៏ប្ដូរផ្ដាច់និងខ្លាំងក្លាជាង បើធៀបនឹងការផ្ទុះជម្ងឺលើកមុនៗ រួមមានការរក្សាគម្លាតសង្គមនៅខេត្ត ក្រុងជាច្រើន។ លោករដ្ឋមន្រ្តីក៏បានលើកឡើងការលំបាកមួយចំនួនរបស់ វៀតណាមក្នុងការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតក៏ដូចជាកំហិតនៃប្រភពផ្គត់ផ្គង់វ៉ាក់សាំងកូវីដ ១៩ ផងដែរ។

ជាការឆ្លើយតប លោក Kidong Park បានវាយតម្លៃថា ការផ្ទុះជម្ងឺលើកទី៤នេះ បានបង្កឡើងការលំបាកយ៉ាងខ្លាំង ដោយល្បឿនឆ្លងរាលដាលយ៉ាងឆាប់រហ័សនៃ វីរុសបំប្លែង Delta ប៉ុន្តែវៀតណាមបាន “ដើរចំទិសដៅ” ក្នុងការអនុវត្តវិធានការបង្ការទប់ ស្កាត់ជម្ងឺរាតត្បាត។ តំណាង WHO ជឿជាក់ថា វៀតណាមអាចជំនះលើជម្ងឺរាតត្បាត ដោយមានការចូលរួមនៃប្រព័ន្ធនយោបាយនិងប្រជាជនទាំងមូល។ អង្គការ WHO ប្រចាំវៀតណាម ត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយរដ្ឋាភិបាល វៀតណាមនិងក្រសួង សុខាភិបាលក្នុងការងារបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតនេះ។ ជាក់ស្ដែង WHO ត្រៀមខ្លួនជាស្រេចជួយក្រសួងសុខាភិបាលក្នុងការបង្កើនការបណ្ដុះបណ្ដាល ការហ្វឹក ហ្វឺនជំនាញស្រាប់កម្មាភិបាលនិងបុគ្គលិកពេទ្យ; លើកកំពស់សមត្ថភាព សាកល្បង ការវាយតម្លៃ ផ្ដល់អាជ្ញាប័ណ្ណលើវ៉ាក់សាំងដែលបានផលិតក្នុងប្រទេសតាមរយៈប្រព័ន្ធ NRA (ប្រព័ន្ធអភិបាលកិច្ចជាតិអំពីវ៉ាក់សាំង)។ ជាពិសេស លោក Kidong Park បាន វាយតម្លៃខ្ពស់ចំពោះការដែលក្រសួងសុខា ភិបាលបានប្រញាប់ប្រញាល់បង្កើតមជ្ឈមណ្ឌលព្យាបាលនិងសង្គ្រោះបន្ទាន់ (ICU) នៅទីក្រុងហូជីមិញនិងខេត្ត ក្រុងភាគខាង ត្បូងផ្សេងៗដើម្បីព្យាបាលសម្រាប់អ្នកជម្ងឺកូវីដ ១៩ ធ្ងន់ធ្ងរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top