• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ចិនរំលឹកខួបលើកទី៦៧ទិវាបង្កើតទំនាក់ទំនងការទូត


ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Hong Xiaoyong ថ្លែងមតិក្នុងពិធី

នាយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរួមសហការជាមួយស្ថានទូតចិនប្រចាំនៅវៀតណាមរៀបចំពិធីរំលឹកខួបលើកទី ៦៧ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាង​វៀត​ណាមជាមួយចិនថ្ងៃទី១៨ ខែមករា។ ថ្លែងមតិក្នុងពិធី រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក​ Nguyen Chi Dung បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមយកចិត្តទុកដាក់ពង្រឹងទំនាក់ទំនងអ្នកជិតខាងមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបក្ស រដ្ឋ និងប្រជាជនចិន។ វៀតណាមត្រៀមជាស្រេចរួមជាមួយចិនជម្រុញទំនាក់ទំនង យុទ្ធ សាស្ត្រលើគ្រប់វិស័យវៀតណាម-ចិនឲ្យមានការវិវឌ្ឍន៍ដោយឥតឈប់ឈរពីមួយ ថ្ងៃទៅមួយថ្ងៃ រួមចំណែកសកម្មទៅក្នុងសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក។       

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Hong Xiaoyong  បានរំលឹកឡើងវិញនូវសមិទ្ធិដែលប្រទេសទាំងពីរទទួលបានក្នុងរយៈពេល៦៧ឆ្នាំកន្លងទៅ។ លោក Hong Xiaoyong បានសង្កត់ធ្ងន់ថា ចិនយកចិត្តទុកដាក់អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាជាមួយវៀតណាមនិងត្រៀមជាស្រេចរួមជាមួយវៀតណាមជម្រុញ
ទំ​នាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top