• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-កូរ៉េខាងត្បូងខិតខំនាំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១០០ពាន់លានដុល្លារនៅឆ្នាំ២០២៣

នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងសេអ៊ូល ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong Seug បានអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-កូរ៉េខាងត្បូង។
 

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងវេទិកា (រូបថត៖ TTXVN)


ថ្លែងមតិនៅវេទិកានេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជ កម្ម វិនិយោគ និងទេសចរណ៍ គឺជាសសរស្តម្ភមួយ នៃទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង។ រដ្ឋសភាវៀតណាមគាំទ្រការលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដោយបានខិតខំ ដល់ឆ្នាំ ២០២៣ ពាណិជ្ជកម្មដោយឡែក នឹង ឈានដល់សម្រេចបានចំនួន ១០០ ពាន់លានដុល្លា ក្នុងទិសដៅកាន់តែមានតុល្យភាព ខិតខំឆ្ពោះទៅគោលដៅ សម្រេចបាន ១៥០ ពាន់លានដុល្លារ។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue ក៏បានប្រកាសថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងលើកនេះ តំណាងរដ្ឋាភិបាលទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការធានារ៉ាប់រងសង្គម និងជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងវិស័យនេះ ដើម្បីធានាផលប្រយោជន៍របស់ពលករវៀតណាមទៅធ្វើការនៅកូរ៉េខាងត្បូង និងពលករកូរ៉េត្បូងមកធ្វើការនៅប្រទេសវៀតណាម។ ប្រការនេះនឹងបង្កើតលក្ខខណ្ឌសម្រាប់ប្រទេសទាំងពីរបង្កើនទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀតនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top