• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវដល់ប្រទេសម៉ាលី ពង្រឹងភាពសុខដុមរមនាជាតិ និងដោះស្រាយការខ្វែងគំនិតគ្នា

កាលពីថ្ងៃទី ៣០ ខែតុលា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំស្តីពីស្ថានភាពនៅក្នុងប្រទេសម៉ាលី។

កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំស្តីពីស្ថានភាពនៅក្នុងប្រទេសម៉ាលី ដោយមានការចូលរួមរបស់លោក El-Ghassim Wane តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសម៉ាលី។ លោក Wane បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលរបស់ក្រុមការងារនៃក្រុមប្រឹក្សាសន្តិសុខ ដែលទៅកាន់ប្រទេសម៉ាលីកាលពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែតុលា ក្នុងនោះក្រុមប្រឹក្សាសន្តិសុខបានបង្ហាញពីការគោរព តួនាទីរបស់ស្ថានបេសកកម្មរបស់អង្គការសហប្រជាជាតិនៅប្រទេសម៉ាលី (MINUSMA) ក៏ដូចជាការលះបង់អាយុជីវិតរបស់ទាហាជាច្រើន របស់ស្ថានបេសកកម្មក្នុងរយៈពេល ៨ ឆ្នាំកន្លងទៅ។

ថ្លែងមតិក្នុងជំនួបនេះ លោកទីប្រឹក្សា Phan Ho The Nam អ្នកសម្របសម្រួលនយោបាយនៃស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះបញ្ហាប្រឈមអំពីសន្តិសុខ ការអភិវឌ្ឍន៍ និង មនុស្សធម៌ជាច្រើនដែលប្រទេសម៉ាលីត្រូវប្រឈមមុខ; អំពាវនាវឱ្យភាគីនានាពង្រឹងកិច្ចខិតខំប្រឹងប្រែងផ្សះផ្សាជាតិ ទប់ស្កាត់ និងដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការសន្ទនា និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ MINUSMA ក៏ដូចជាអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តគាំទ្រប្រជាជនម៉ាលី ដែលរួមមានការដោះស្រាយបញ្ហាប្រឈមមនុស្សធម៌ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top