• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្ដារទីផ្សារនាំចេញបង្គារឡើងវិញ

ចាប់ពីដើមឆ្នាំ២០២០មក អាកាសធាតុដ៏ក្ដៅស្អុះស្អាប់រួមជាមួយគ្រោះ ជ្រាបជាតិប្រៃបានបង្កឡើងការខូចខាតទៅលើតំបន់ចិញ្ចឹមបង្គារនៅវាលសណ្ដទន្លេ Cuu Long។

លើសពីនេះទៅទៀត ជំងឺឆ្លង Covid-19 ក៏បានធ្វើឲ្យ ការនាំចេញបង្គារត្រូវជាប់គាំងផងដែរ។ ចំពោះមុខការលំបាកទាំងនេះ ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទបានស្នើឲ្យបណ្ដាតំបន់ សមាគមន៍ និងសហគ្រាសជលផលចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ត្រូវតែផ្ដោតអារម្មណ៍ទៅលើការចិញ្ចឹមដើម្បីធានាឲ្យផ្ទៃទឹកចិញ្ចឹមបង្គារសម្រេចបានចំនួន៧៣ម៉ឺនហិកតា ដោយទទួលបរិមាណផលបង្គារប្រមាណ ៨៣ ម៉ឺនតោន។ ទន្ទឹមនេះ ធ្វើអាជីវកម្ម ឲ្យបានល្អនូវទីផ្សារនាំចេញនានាដូចជា  EU  អាមេរិក ជប៉ុន ចិន ព្រមទាំង យកចិត្តទុកដាក់ដល់ទីផ្សារថ្មីៗដូចជារុស្ស៊ី ប៉ូឡួញ ក៏ដូចជាទីផ្សារក្នុងស្រុក ផងដែរ។ ផ្នែកនាំចេញបង្គារខិតខំប្រឹងប្រែងសម្រេចបានទំហំនាំចេញប្រមាណ ៣,៥ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០២០ កើនពី២ដល់៣%បើ ធៀបនឹងឆ្នាំ២០១៩៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top