• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសម្រេចយ៉ាងល្អប្រសើរតួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំខែមេសា

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអ.ស.ប ថ្លែងនៅកិច្ចប្រជុំបូកសរុបសកម្មភាពក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអ.ស.បប្រចាំខែមេសាឆ្នាំ២០២១។ (រូបថត៖ VOV ញូវយ៉ក)
 

នៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងញូវយ៉ក សហរដ្ឋ អាមេរិក កាលពីថ្ងៃទី២៩ ខែមេសា លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធាន ស្ថានបេសកកម្មវៀតណាមប្រចាំអ.ស.បបានធ្វើជាអធិបតីនៅកិច្ចប្រជុំបូកសរុបសកម្មភាពរបស់វៀតណាមក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខ អ.ស.បប្រចាំខែមេសាឆ្នាំ ២០២១។ កិច្ចប្រជុំទាក់ទាញការចូលរួមរបស់តំណាងប្រទេសសមាជិក និងអ្នកសង្កេត ការណ៍អ.ស.បជាង៧០នាក់។

ក្នុងខែប្រធាន វៀតណាមបានលើកសំណើរហើយធ្វើជាអធិបតីរៀបចំព្រឹត្តិការណ៍សំខាន់ ចំនួន៤ អំពីតួនាទីរបស់អង្គការតំបន់ក្នុងការជំរុញការកសាងជំនឿទុកចិត្តនិងកិច្ច សន្ទនាក្នុងការបង្ការទប់ស្កាត់ជម្លោះ ការជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីន ការការពារមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធស៊ីវិលចាំបាច់ និងបញ្ហាអំពើហឹង្សាផ្លូវភេទក្នុង ជម្លោះ។ ទន្ទឹមនឹងព្រឹត្តិការណ៍ទាំងនេះ វៀតណាមបានធ្វើជាអធិបតីក្នុងការកសាងនិង ជំរុញការអនុម័តលើឯកសារចំនួន៣របស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងនោះមានសេចក្ដី ថ្លែងការណ៍របស់ប្រធានចំនួន២និងសេចក្ដីសម្រេចចិត្តមួយ។

ថ្លែងនៅកិច្ចប្រជុំនេះដែរ តំណាងប្រទេសសមាជិកអ.ស.បនានា បានវាយតម្លៃ ខ្ពស់ចំពោះសកម្មភាពជាអាទិភាពរបស់វៀតណាម ជាពិសេសគឺការដែលវៀតណាមបាន ជំរុញការយកចិត្តទុកដាក់របស់ក្រុមប្រឹក្សាសន្តិសុខដល់ការងារមនុស្សធម៌និងការពារ ជនស៊ីវិល។ ប្រទេសជាច្រើនបានអបអរសាទរ វៀតណាម ដែលបានសម្រេចតួនាទីជា ប្រធានក្រុមប្រឹក្សាសន្តិសុខប្រចាំខែមេសាប្រកបដោយជោគជ័យ ប្រតិបត្តិគ្រប់សកម្ម ភាពទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខឲ្យប្រព្រឹត្តទៅយ៉ាងរលូន ជំរុញការមូលមតិ ជាឯកឆ័ន្ទក្នុងក្រុមប្រឹក្សាសន្តិសុខក៏ដូចជាការចូលរួមវិភាគទានរបស់ប្រទេសសមាជិក អ.ស.បនានាផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top