វៀតណាមរួមដៃជាមួយសហគមន៍អន្តរជាតិដើម្បីការពារបរិស្ថានសមុទ្រ
នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុង New York អាមេរិក បានប្រព្រឹត្តទៅកិច្ចប្រជុំសវនាការប្រចាំឆ្នាំរវាងសហភាពអន្តរសភា (IPU) និងអង្គការសហប្រជាជាតិ។ ប្រធានបទនៃកិច្ចប្រជុំលើកនេះគឺ៖ ពិភពលោកបៃតង់៖អភិរក្សបណ្ដាមហាសាគរការពារផែនដី ធានាផលប្រយោជន៍សំរាប់មនុស្ស ។ ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា៖សន្តិភាព សន្តិសុខជាលក្ខណៈសម្រេចដើមដំបូងសំរាប់ការអភិវឌ្ឍន៍ចីរភាព។ នៅអាស៊ីអាគ្នេយ៍ ដើម្បីដោះស្រាយបញ្ហាសមុទ្រខាងកើត បណ្ដាប្រទេសកំពុងខំប្រឹងប្រែងអនុវត្តដោយមានការទទួលខុសត្រូវ និងគោលបំណងទាំងអស់គ្នាត្រូវគោរពច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ (UNCLOS) ១៩៨២ សេចក្តីថ្លែងការណ៍របស់ភាគីនានាស្ដីអំពីប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ឆ្ពោះទៅការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។ លោកស្រី Tong Thi Phong បានអោយដឹងថា៖ វៀតណាមជាប្រទេសឆ្នេរសមុទ្រទីតាំងសំខាន់ក្នុងខ្សែផ្លូវសមុទ្រអន្តរជាតិ និងរងឥទ្ធិពលជាច្រើនពីបំរ៉ែបំរួលអាកាសធាតុ និងទឹកសមុទ្រឡើង។ ដូច្នេះ វៀតណាមគោរពជាពិសេស ការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចសមុទ្រ រួមជាមួយកិច្ចការពារបរិស្ថានសមុទ្រ។ វៀតណាមត្រៀមខ្លួនជាស្រេច រួមដៃជាមួយសហគមន៍អន្តរជាតិ ដើម្បីការពារបរិស្ថាននិងតភ្ជាប់ជាមួយកិច្ចការពារសន្តិសុខ សន្តិភាព និងអភិវឌ្ឍន៍ចីរភាពរបស់ប្រទេសជាតិ៕
តាម VOV5 -វិទ្យុសម្លេងវៀតណាម