• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៤.៣១៤នាក់ក្នុងរយៈពេល២៤ម៉ោងកន្លងមក

ករណីឆ្លងថ្មីត្រូវបានរកឃើញនៅតាមខេត្ត ក្រុងចំនួន៦១ ក្នុងនោះ តំបន់ចំនួន២ មានចំនួនករណីឆ្លងថ្មីជាង១០០០នាក់គឺ ទីក្រុងហូជីមិញ (១.៤៩១នាក់) និងទីក្រុង Can Tho (១.១៣២នាក់)។

គិតចាប់តាំងពីម៉ោង៤ល្ងាចថ្ងៃទី៤ដល់ម៉ោង៤ល្ងាចថ្ងៃទី៥ ខែធ្នូ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៤.៣១៤នាក់ ក្នុងនោះករណីក្នុងប្រទេសចំនួន១៤.៣១២នាក់។ ករណីឆ្លងថ្មីត្រូវបានរកឃើញនៅតាមខេត្ត ក្រុងចំនួន៦១ ក្នុងនោះ តំបន់ចំនួន២ មានចំនួនករណីឆ្លងថ្មីជាង ១០០០នាក់គឺ ទីក្រុងហូជីមិញ (១.៤៩១នាក់) និងទីក្រុង Can Tho (១.១៣២នាក់)។ ក្នុងថ្ងៃដដែល មានអ្នកជម្ងឺបានជាសះស្បើយចំនួន១.៧១១នាក់ និងករណីស្លាប់ចំនួន១៩៩នាក់។

ពាក់ព័ន្ធដល់ការចាក់វ៉ាក់សាំងវិញ គិតត្រឹមល្ងាចថ្ងៃទី៥ ខែធ្នូ វៀតណាមបានចាក់វ៉ាក់សាំងសរុបចំនួនជាង១២៧លានដូស ក្នុងនោះចាក់ដូសទី១បានជាង៧៣លានដូស៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតនៅតាមបណ្តាឃុំព្រំដែនក្នុងពេលដំណាលគ្នា

បើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតនៅតាមបណ្តាឃុំព្រំដែនក្នុងពេលដំណាលគ្នា

ពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សាចំនួន ៧២ កន្លែង នៅតាមឃុំព្រំដែនគោកបានប្រព្រឹត្តទៅក្នុងពេលដំណាលគ្នា នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា។

Top