• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមយកចិត្តទុកដាក់ចំពោះទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអាមេរិក


ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minhជួបចរចារជាមួយរដ្ឋមន្ត្រីការបរទេស អាមេរិក លោក John Kerry

វៀតណាមយកចិត្តទុកដាក់ចំពោះទំនាក់ទំនងសហប្រតិបត្តិការ លើ​គ្រប់វិស័យជាមួយអាមេរិក។ ឧបនាយរដ្ឋមន្ត្រី រដ្ឋ​មន្ត្រីការ​បរទេស​វៀតណាម លោក​Pham Binh Minh បាន​អះអាង​ដូច្នេះ​ក្នុង​ការ​ជួប​ចរចារ ជាមួយ​រដ្ឋមន្ត្រីការ​បរទេស​អាមេរិក លោក John Kerry នាថ្ងៃទី៣០ ខែ​មិនា ឆ្នាំ២០១៦ មុននឹងចូលរួមសន្និសីទ​កំពូល ស្តីពី សន្តិ​សុខ​នុយក្លេ​អ៊ែរ​លើកទី៤ ដែល​ប្រព្រឹត្តទៅនៅក្រុងវ៉ាស៊ីនតោន​ប្រទេស អាមេរិ​កនាថ្ងៃទី៣១ ខែ​មិនា និងទី១ខែ​មេសា។ នៅក្នុង​​ជំនួប​នេះភាគី​ទាំងពីរ បានពិភាក្សា​​ទៅលើរាល់វិធានការសំដៅបង្កើនទំនាក់ទំនងដៃគូ លើគ្រប់វិស័យ និងការងារ ត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចវៀតណាម របស់ប្រធានាធិបតីអាមេរិក​លោក Barack Obama នា​ពេល​ខាង​មុខ។ លោក Pham Binh Minh បានវាយតម្លៃ​ខ្ពស់ចំពោះ​ការ​ដែល​វៀត​ណាម​ និង​អាមេរិក​បាន​បន្ត​អនុវត្ត​ជាក់​ស្តែង​ រាល់​កិច្ច​សហប្រតិបត្តិការដែលបានថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរបានព្រមព្រៀងមុន​នោះ ដើម្បី​សន្តិ​ភាព ស្ថិរភាពនិងការអភិវឌ្ឍន៍​ក្នុងតំបន់ និងលើពិភពលោក។ ថ្នាក់ដឹក​នាំនិង​ប្រជា​ជន​វៀត​ណាម គាំទ្រ​ដំណើរ​ទស្សន​កិច្ចវៀតណាម របស់​ប្រ​ធានាធិបតី Obama។ រីឯខ្លួនវិញ លោក John Kerry បានអះអាងថា រដ្ឋអំណាច​ របស់ប្រធានាធិបតី Obama បានវាយតម្លៃពិសេស ចំពោះរាល់ការខំប្រឹងប្រែង​របស់​វៀតណាម​ ដែល​រួមជាមួយ​ប្រទេសនានាបញ្ចប់ការចរចារ លើកិច្ចព្រមព្រៀង​ដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) និង​សន្យា​​ថា នឹង​ចលនា​រដ្ឋសភាអាមេរិកអនុម័ត លើកិច្ចព្រមព្រៀងនេះក្នុងឆ្នាំ២០១៦។

​ភាគីទាំងពីរក៏បានពិភាគ្សាអំពីស្ថានភាពក្នុងតំបន់និងអន្តរជាតិ ដែលក្នុង​នោះមានបញ្ហាសមុទ្រ​ខាងកើត។ ភាគី​អាមេរិក​អះអាង​ថា គាំទ្ររាល់ការខំប្រឹង ប្រែងក្នុងការធានា​សន្តិសុខ សុវត្ថិភាពនាវាចរណ៍ រួមទាំង​ការដោះ​ស្រាយ​ជំលោះ​ដោយសន្តិវីធី ឈរលើមូលដ្ឋាននៃសន្ធិសញ្ញាអ.ស.ប ស្តីពីច្បាប់​សមុទ្រ​ឆ្នាំ១៩៨២ និង​សេចក្តី​ប្រកាស​ស្តីពីការ​ប្រតិ​បត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (DOC) យោធូបនីយកម្ម​និង​គាំទ្រនូវ​រចនា​សម្ព័ន្ធ​តំបន់ ​ក្នុង​នោះអាស៊ាន​ដើរតួនាទី​ ជា​មជ្ឈមណ្ឌលផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top