• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្រឆាំងជំទាស់ចិនផ្សព្វផ្សាយតែមប្រៃសណីយ៍រំលោភអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះTruong Sa

នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ប្រៃសណីយ៍ចិនបានផ្សព្វផ្សាយតែមប្រៃសណីយ៍រួមមានគំរូតែមចំនួន៥ដែលមានឈ្មោះថា “សើនចិន” ដោយបង្ហាញនូវស៊ើនចំនួន ៥ បានសាងលើតំបន់ថ្មប៉ប្រះទឹក Chau Vien, Gac Ma, Su Bi, Chu Thap និង Vanh Khan ចំណុះប្រជុំ Truong Sa របស់វៀតណាមដែលចិនកំពុងទន្ទ្រានកាន់កាប់ខុសច្បាប់។​

ការផ្សព្វផ្សាយតែមមួយឈុតពោលខាងលើគឺរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំ​​កោះ Truong Sa ។ ​ស្ថាប័នប្រៃសណីយ៍របស់វៀតណាមបានគូសបញ្ជាក់ថា វៀតណាមមានភស្តុតាងប្រវត្តិសាស្ត្រពេញលេញនិងមូលដ្ឋានគតិយុត្តជាក់លាក់អះអាងអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំ កោះ Hoang Sa និង Truong ​Sa។ ការដែលចិនផ្សព្វផ្សាយតែមមួយឈុតនេះ គឺមិន សមស្របទៅនឹងសេចក្តីកំណត់ចែងក្នុងឯកសារសម្ព័ន្ធ​ប្រៃសណីយ៍ពិភពលោកនោះឡើយ។ ស្ថាប័នប្រៃសណីយ៍វៀតណាមប្រឆាំងជំទាស់ចំពោះសកម្មភាពពោលខាង លើរបស់ប្រៃសណីយ៍ចិននិងសំណូមពរឲ្យស្ថាប័ននេះគោរពការពិតប្រវត្តិសាស្ត្រ លុបបំបាត់ទាំងស្រុងតែម សំបុត្រ​​និងវណ្ណៈកម្មដែលបោះពុម្ភផ្សាយរូបភាពកោះនានា​ ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម រួមចំណែកក​សាង​ទំនាក់ទំនងយ៉ាងល្អប្រសើររវាងស្ថាប័នប្រៃសណីយ៍នៃប្រទេសទាំងពីរវៀតណាមនិងចិនផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top