• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបើកសម្ពោធបណ្តាញស្ថានីយ៍កំណត់ទីតាំងផ្កាយរណប ដែល​មានស្តង់​ដារអន្តរជាតិ

នេះគឺជាលើកដំបូងហើយ ដែលវៀតណាមមានបណ្ដាញស្ថានីយ៍កំណត់ទីតាំងផ្កាយរណប ដែលទទួលបានសញ្ញាជាបន្តពីប្រព័ន្ធកំណត់ទីតាំងសកលលោក ដោយឆ្លើយតបនឹងស្តង់ដារអន្តរជាតិ។

(រូបថត៖ ប្រភពអ៊ីនធឺណិត)

នាថ្ងៃទី ២៧ ខែធ្នូ ក្រសួងធនធាននិងបរិស្ថានវៀតណាមបានបើកសម្ពោធបណ្តាញស្ថានីយ៍កំណត់ទីតាំងផ្កាយរណបជាតិ VNGEONET ដែលអនុវត្តន៍ដោយ នាយកដ្ឋានវាស់វែងផែនទីនិងព័ត៌មានភូមិសាស្ត្រ។ នេះគឺជាលើកដំបូងហើយ ដែលវៀតណាមមានបណ្ដាញស្ថានីយ៍កំណត់ទីតាំងផ្កាយរណប ដែលទទួលបានសញ្ញាជាបន្តពីប្រព័ន្ធកំណត់ទីតាំងសកលលោក ដោយឆ្លើយតបនឹងស្តង់ដារអន្តរជាតិ។

បណ្ឌិត Phan Ngoc Mai អនុប្រធាននាយកដ្ឋានវាស់វែងផែនទីនិងព័ត៌មានភូមិសាស្ត្រវៀតណាមបានឲ្យដឹងថា៖
គម្រោងនេះនាំមកនូវសមត្ថភាពក្នុងការប្រើប្រាស់សេវាកម្មរបស់បច្ចេកវិទ្យាប្រព័ន្ធផ្កាយរណបកំណត់ទីតាំង​សកលលោកសម្រាប់ផ្នែកធនធានបរិស្ថាននិយាយរួម និងវាស់វែងផែនទីនិយាយដោយឡែក។ លើសពីនេះទៅទៀត គម្រោងនេះក៏ឆ្លើយតបនឹងតម្រូវការកំណត់ទីតាំងប្រកបដោយភាពត្រឹមត្រូវខ្ពស់របស់ផ្នែកផ្សែងៗដូច​ជា៖ គមនាគមន៍ សំណង់ និងកសិកម្មជាដើម។

តាមផែនការប្រទេសវៀតណាមនឹងមានស្ថានីយ៍កំណត់ទីតាំងតាមរយៈផ្កាយរណបចំនួន ១៦០ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោកអគ្គលេខាបក្ស តូ ឡឹម បាន​បង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោកអគ្គលេខាបក្ស តូ ឡឹម បាន​បង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាថ្ងៃទី ៨ ខែ កុម្ភៈ បានចុះផ្សាយអត្ថបទមួយស្តីអំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ៦ ខែកុម្ភៈ ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបានបង្កើតសន្ទុះថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។

Top