• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបានបញ្ចប់ដោយជោគជ័យនូវតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១

នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ វៀតណាមបានបញ្ចប់ជាផ្លូវការមុខដំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិឆ្នាំ ២០២០-២០២១។

អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Dang Hoang Giang អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ (រូបភាព៖ ក្រសួងការបរទេស)

ក្នុងឱកាសនេះ នាថ្ងៃទី ២៨ ខែធ្នូ ក្រុមការងារអន្តផ្នែកនៃក្រុមប្រឹក្សាសន្តិសុខបានបើកកិច្ចប្រជុំចុងក្រោយរបស់ខ្លួន ដើម្បីពិភាក្សា និងវាយតម្លៃស្ថានភាពនិងលទ្ធផលនៃការចូលរួមក្នុងក្រុមប្រឹក្សាសន្តិសុខក្នុងរយៈពេលពីរឆ្នាំកន្លងមក។ នៅទីនេះ គណៈប្រតិភូបានវាយតម្លៃជាឯកច្ឆ័ន្ទថា វៀតណាមបានបញ្ចប់ដោយជោគជ័យនូវតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។ វៀតណាមបានចូលរួមយ៉ាងសកម្ម និងជាក់ស្តែងក្នុងការងាររួមរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលត្រូវបានអង្គការសហប្រជាជាតិ ប្រទេសផ្សេងៗ និងមតិសាធារណៈអន្តរជាតិ និងក្នុងប្រទេសវាយតម្លៃខ្ពស់; រួមចំណែកនៃការទទួលខុសត្រូវក្នុងដំណើរការពិភាក្សា និងស្វែងរកដំណោះស្រាយ ដើម្បីទប់ស្កាត់ និងជម្នះផលវិបាកនៃជម្លោះ រក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ដោយឈរលើមូលដ្ឋាននៃការលើកតម្កើងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ មានវិធីសាស្រ្តអភិក្រមដ៏ទូលំទូលាយនិងមនុស្សសាស្ត្រចំពោះប្រជាជន ដោយបន្សល់ទុកនូវស្លាកស្នាមជាច្រើននៅលើអត្តសញ្ញាណនិងសិល្បៈការទូតពហុភាគីរបស់ វៀតណាម។

ថ្លែងមតិក្នុងជំនួបនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Dang Hoang Giang បានអះអាងថា កត្តាសំខាន់ៗដែលនាំឱ្យជោគជ័យនៃអាណត្តិក្រុមប្រឹក្សាសន្តិសុខវៀតណាមលើកនេះគឺ ការចូលរួមនៃប្រព័ន្ធនយោបាយទាំងមូល ក្រោមការដឹកនាំ និងការចូលរួមដោយផ្ទាល់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សនិងរដ្ឋ; ភាពស៊ីសង្វាក់គ្នាក្នុងគោលការណ៍និងភាពបត់បែនក្នុងយុទ្ធសាស្ត្រ; ការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងក្រសួងនិងស្ថាប័នពាក់ព័ន្ធ; ការគាំទ្រ និងការស្រុះចិត្តគំនិតរបស់ប្រជាជនក្នុងប្រទេសនិងការជឿទុកចិត្តការគាំទ្ររបស់មិត្តភក្តិអន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top