• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការងាររួមរបស់ក្រុមប្រឹក្សាសន្តិសុខ ដោយបន្សល់ទុកនូវសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នារសៀលថ្ងៃទី ១៧ មករា នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំសន្និសីទសារព័ត៌មានអន្តរជាតិស្ដីពីការបញ្ចប់អាណត្តិរបស់ វៀតណាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១។

រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son អញ្ជើញដឹកនាំសសន្និសិទការសែត (រូបថត៖ qdnd.vn)

ក្នុងសន្និសីទសារព័ត៌មាននេះ រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son បានចាត់ទុកថា ពីរឆ្នាំកន្លងមកនេះ គឺជារយៈពេលដ៏លំបាកសម្រាប់អង្គការសហប្រជាជាតិ ក៏ដូចជាក្រុមប្រឹក្សាសន្តិសុខ នៅពេលដែលពិភពលោកមានបម្រែបម្រួលជាច្រើនមិនអាចទាយទុកជាមុនបាននិងមិនធ្លាប់មានពីមុនមក ដូចជាការលេចឡើងជំងឺរាតត្បាត កូវីដ-១៩ ក្នុងរយៈពេលពីរឆ្នាំ ២០២០-២០២១ សង្គ្រាមនិងជម្លោះនៅតែកើតមានឡើង ការប្រកួតប្រជែងរវាងប្រទេសធំៗគឺកាន់តែខ្លាំង ហើយក៏លេចចេញការគំរាមកំហែងសន្តិសុខក្រៅប្រពៃណីផងដែរ។

នៅក្នុងបរិបទនេះ ក្រុមប្រឹក្សាសន្តិសុខបានសម្របខ្លួនយ៉ាងបត់បែនទៅនឹងសកម្មភាពអនឡាញរបស់ខ្លួន។ ក្នុងអំឡុងពេលនេះ វៀតណាមបានចូលរួមយ៉ាងសកម្មនិងជាក់ស្តែងក្នុងការងាររួមរបស់ក្រុមប្រឹក្សាសន្តិសុខ ដោយបន្សល់ទុកនូវសញ្ញាសម្គាល់សំខាន់ជាច្រើនដូចជា ការលើកកម្ពស់វិធីសាស្រ្តពហុភាគី ការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ការលើកកម្ពស់ច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ ជាមួយគ្នានោះជំរុញការស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព និងទូលំទូលាយចំពោះជម្លោះ ពង្រឹងសកម្មភាពមនុស្សធម៌ ការពារជនស៊ីវិលក្នុងជម្លោះនិង ជំរុញសកម្មភាពរួមលើបញ្ហាសន្តិសុខក្រៅប្រពៃណី។

ឆ្លើយតបទៅនឹងសំណួរអំពីរបៀបដែលវៀតណាមផ្សះផ្សាទស្សនៈផ្សេងគ្នារបស់សមាជិកអង្គការ សហប្រជាជាតិក៏ដូចជាសមាជិកក្រុមប្រឹក្សាសន្តិសុខក្នុងការដោះស្រាយបញ្ហាអន្តរជាតិនោះ រដ្ឋមន្ត្រីលោក Bui Thanh Son បានសង្កត់ធ្ងន់លើទស្សនៈស្របគ្នារបស់វៀតណាមគឺកើតចេញពី ផលប្រយោជន៍រួម គោរពច្បាប់អន្តរជាតិ គោរពឯករាជ្យភាព អធិបតេយ្យភាពទឹកដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនិងបន្តវិធានការដោយសន្តិវិធីដោយមិនប្រើកម្លាំង។

វៀតណាមបន្តចូលរួមសកម្មភាពរួមនៅវេទិកាពហុភាគីទាំងក្នុងនិងក្រៅក្របខ័ណ្ឌអង្គការ សហប្រជាជាតិ ហើយនាពេលខាងមុខ ជំរុញរាល់សេចក្តីសម្រេចដែលវៀតណាមបានផ្តួចផ្តើមនៅក្រុមប្រឹក្សាសន្តិសុខ រួមចំណែករក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សាកលវិទ្យាល័យ Stanford សហការជាមួយវៀតណាមក្នុងវិស័យបញ្ញាសិប្បនិមិត្ត ដោយមានបំណងដាក់ឈ្មោះវៀតណាមនៅលើផែនទី AI ពិភពលោក

សាកលវិទ្យាល័យ Stanford សហការជាមួយវៀតណាមក្នុងវិស័យបញ្ញាសិប្បនិមិត្ត ដោយមានបំណងដាក់ឈ្មោះវៀតណាមនៅលើផែនទី AI ពិភពលោក

បន្តកម្មវិធីបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី ១៧ ឧសភា (ម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបលោកសាស្ត្រាចារ្យបណ្ឌិត ប្រធានសាលាវេជ្ជសាស្ត្រសាកលវិទ្យាល័យ Stanford និងសាស្ត្រាចារ្យមួយចំនួននៃសាកលវិទ្យាល័យ Stanford។

Top