• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបន្តជំរុញខ្លាំងការងារផ្លាស់ប្ដូរថ្មីដោយព្រមៗគ្នា

គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបានប្រកាសអំពីលទ្ធផលនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនីស្តវៀតណាម (រូបថត៖ ក្រសួងការបរទេស)
 

នាព្រឹកថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២១ គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបានប្រកាសអំពីលទ្ធផលនៃមហា​សន្និបាត​លើកទី ១៣ របស់បក្សកុម្មុយនីស្តវៀតណាមដល់អង្គទូត និងអង្គការអន្តរជាតិប្រចាំនៅវៀតណាម។

លោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម បានឲ្យដឹងថា មហាសន្និបាតបានកំណត់ទស្សនៈបញ្ជាណែនាំសំខាន់ៗចំនួន ៤។ ក្នុងនោះទស្សនៈបញ្ជាណែនាំស្នូលបំផុតគឺប្រកាន់យ៉ាងខ្ជាប់ និងអនុវត្តន៍ អភិវឌ្ឍន៍ច្នៃប្រឌិតនូវលទ្ធិម៉ាក - លេនីន មនោគមវិទ្យាហូជីមិញ៖ ប្រកាន់យ៉ាងខ្ជាប់នូវឯករាជ្យជាតិ និងសង្គមនិយម; ប្រកាន់យ៉ាងខ្ជាប់នូវគោលមាគ៌ាផ្លាស់ប្ដូរថ្មីរបស់បក្ស; ប្រកាន់យ៉ាងខ្ជាប់នូវគោលការកសាងបក្ស; ធានានូវផលប្រយោជន៍ជាតិ -ប្រជាជាតិ ដោយឈរលើមូលដ្ឋាននៃបណ្ដាគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ សមភាព កិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ដូចគ្នា។ ទន្ទឹមនឹងនោះយុទ្ធសាស្ត្រអភិវឌ្ឍន៍ទូទៅរបស់វៀតណាមគឺជំរុញខ្លាំងការងារផ្លាស់ប្ដូរថ្មីលើគ្រប់ជ្រុងជ្រោយព្រមៗគ្នា អភិវឌ្ឍន៍ប្រទេសជាតិយ៉ាងឆាប់រហ័សប្រកបដោយចីរភាព; យកការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាមជ្ឈមភាព;ការអភិវឌ្ឍវប្បធម៌គឺជាមូលដ្ឋាន​គ្រឹះខាងស្មារតី;ធានាការពារជាតិ សន្តិសុខជាប្រចាំផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមស្នើទិសដៅចំនួន​បីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ APEC

វៀតណាមស្នើទិសដៅចំនួន​បីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ APEC

នាថ្ងៃទី ៣ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ច APEC លើកទី ៣៧ តាមប្រព័ន្ធអ៊ីនធឺណិត។ រដ្ឋមន្ត្រីក្រសួងការបរទេសលោកឡេ ហ័យ ជុង និងអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មលោក លឿង ហ័យ ថៃ បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។

Top