• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបន្តចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយខេត្ត ក្រុងចំនួន៤របស់ កម្ពុជាអំពីការរុករក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី

នៅពិធីនេះ គណៈកម្មការឯកទេសខេត្ត Kien Giang បានប្រគល់ថវិកាចំនួន៥២ ពាន់ដុល្លាអាមេរិកដល់គណៈកម្មការឯកទេសនៃខេត្តទាំង៤របស់កម្ពុជា ដើម្បីរៀបចំសកម្មភាពឃោសនា ចលនាកងកម្លាំងនិងប្រជាជន ផ្គត់ផ្គង់ព័ត៌មានអំពីផ្នូរយុទ្ធជន ពលី ហើយចូលរួមសហការរុករក ប្រមូលអដ្ឋិធាតុយុទ្ធជនពលីផងដែរ។

គណៈកម្មការឯកទេសខេត្ត Kien Giang ប្រគល់ថវិកាឧបត្ថម្ភដល់ខេត្តកោះកុង។ (រូបថត៖ VOV)

នាថ្ងៃទី២២ ខែធ្នូ នៅបង្គោលព្រំដែនលេខ៣១៤ នៅឃុំ My Duc ទីក្រុង Ha Tien គណៈកម្មការឯកទេសទទួលបន្ទុកភារកិច្ចរុករក ប្រមូលអដ្ឋិធាតុយុទ្ធជនពលីខេត្ត Kien Giang បានរៀបចំពិធីប្រគល់-ទទួលកំណត់ហេតុសហប្រតិបត្តិការដែលបានចុះហត្ថ លេខារវាងគណៈកម្មការឯកទេសខេត្ត Kien Giang ជាមួយគណៈកម្មការឯកទេសនៃ ខេត្តកំពត កែប កោះកុង និងព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា អំពីការរុករក ប្រមូលនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមដែលបានពលីនៅក្នុងសង្គ្រាមនៅកម្ពុជា ដំណាក់កាលទី២១ (រដូវប្រាំងឆ្នាំ២០២១-២០២២)។

នៅពិធីនេះ គណៈកម្មការឯកទេសខេត្ត Kien Giang បានប្រគល់ថវិកាចំនួន៥២ ពាន់ដុល្លាអាមេរិកដល់គណៈកម្មការឯកទេសនៃខេត្តទាំង៤របស់កម្ពុជា ដើម្បីរៀបចំ សកម្មភាពឃោសនា ចលនាកងកម្លាំងនិងប្រជាជន ផ្គត់ផ្គង់ព័ត៌មានអំពីផ្នូរយុទ្ធជន ពលី ហើយចូលរួមសហការរុករក ប្រមូលអដ្ឋិធាតុយុទ្ធជនពលីផងដែរ។

គួរជម្រាបថា ចាប់តាំងពីអនុវត្តន៍កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលប្រទេសទាំងពីរ វៀតណាម-កម្ពុជាមក ក្រុម K៩២ ខេត្ត Kien Giang បានរកឃើញ ប្រមូលបានអដ្ឋិធាតុ យុទ្ធជនពលីចំនួន២.០៦០នាក់ ដោយឡែកលើភូមិសាស្ត្រខេត្តកំពត បានរកឃើញ ប្រមូលបានអដ្ឋិធាតុយុទ្ធជនពលីចំនួនជាង១៦៥០ នាក់។ លទ្ធផលនេះបានឆ្លើយតប នឹងបំណងប្រាថ្នារបស់គ្រួសារញាតិសន្ដានយុទ្ធជនពលី ហើយរួមចំណែកបំពេញការទទួលខុសត្រូវរបស់រដ្ឋ កងទ័ពនិងប្រជាជនវៀតណាមចំពោះយុទ្ធជននានាដែលបាន ពលីដើម្បីភារកិច្ចអន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៥ នៅទីក្រុងគ្យុងជូ (Gyeongju) និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top