• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបង្រួមគម្លាតជាមួយឥណ្ឌូនេស៊ី សិង្ហបុរីក្នុងវិស័យ Start-up

 យោងតាមកាសែត Nikkei Asia Review កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ បាន​ផ្សាយ​អត្ថបទ​មួយ​របស់​អ្នក​និពន្ធ​ ​Kentaro Iwawoto ស្តីពីការអភិវឌ្ឍរបស់ចលនាចាប់ផ្តើមអាជីវកម្មនៅវៀតណាម។ ក្រោមប្រធានបទ « បណ្តា ​Start-up របស់     វៀតណាមបង្រួមគម្លាតជាមួយឥណ្ឌូនេស៊ី និ​ង​សិង្ហ​បុរី​ដោយ​អាស្រ័យ​ទៅលើ​ប្រភព​ដើម​ទុន​ថ្មី»​ ហើយអត្ថបទនេះបានអះអាងអំពីសកម្មភាពចាប់ផ្តើមអាជីវកម្មនៅវៀតណាម កំពុងមានកំណើនលឿន ដោយ​មិន​អើពើពីការខកខាននៃខឿនសេដ្ឋកិច្ចពិភពលោកនោះឡើយ ហើយប្រទេសនេះ​មាន​សក្តនុភាព​ច្រើន​ដើម្បី​បង្កើតប្រព័ន្ធ​អេកូឡូស៊ីនៃការចាប់ផ្តើមអា​ជីវកម្មជួរមុខ នៅតំបន់អាស៊ីអាគ្នេយ៍ផង​ដែរ។
 
លើកពីនេះ​ទៅទៀត កាសែតនេះក៏បានឆ្លុះបញ្ចាំងថាសភាពការណ៍នៃការវិនិ   យោគលើសហគ្រាស​ចាប់​ផ្តើម​អាជីវកម្ម​នៅវៀត​ណាម បានចាប់ផ្តើមកើនឡើងនាឆ្នាំទៅមិញ ក្នុងនោះរួមមានវិស័យលក់រាយតាមអន់ឡាញ ទូទាត់​ប្រាក់ ព្រម​ទាំងក្នុងវិស័យអប់រំនិងការទាក់ទាញបានដើមទុកវិនិយោគធំផងដែរ។ ក្នុងចំណោម start-up ដែល​បាន​កៀរគរដើមទុននាឆ្នាំទៅមិញនោះ កម្មវិធីទូទាត់អេឡិចត្រូនិច  MOMO បានកៀរគរទឹកប្រាក់ចំនួន ១០០ លាន​ដុល្លារអាមេរិកពីមូលនិធិភាគហ៊ុនឯកជន Warburg Pincus របស់អាមេរិក។ នេះ​គឺជា​អង្គភាព​មួយក្នុ​ងចំណោម​ Start-up វៀតណាម ដែល​បាន​កៀរ​គរ​ដើម​ទុន​វិនិយោគដ៏​ធំបំផុត​ក្នុង​ជុំកៀរ​គរ​ដើម​ទុន​ទាំង​មូល​ផង​ដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top