• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបង្កើនការគ្រប់គ្រង ទប់ស្កាត់ករណីធ្វើដំណើរចេញ-ចូលប្រទេសដោយខុសច្បាប់

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang។ (រូបថត៖ VNA
 

នៅសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសនារសៀលថ្ងៃទី១១មីនា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យ ដឹងថា នារយៈពេលកន្លងទៅ នៅមូលដ្ឋានមួយចំនួនបានរកឃើញករណីជនបរទេសដែល ធ្វើដំណើរចូលមកវៀតណាមដោយខុសច្បាប់។

ដោយឈរលើស្មារតីមនុស្សធម៌ ករណីទាំងនេះសុទ្ធតែត្រូវបានធ្វើតេស្ត កូវីដ ១៩ ជូនទៅធ្វើចត្តាឡីស័ក ឬព្យាបាល ប្រសិនបើឆ្លងជម្ងឺ ហើយត្រូវបានដោះស្រាយតាមច្បាប់វៀតណាម ក្រោយពីបញ្ចប់រយៈ ពេលធ្វើចត្តាឡីស័ក។

លោកស្រី Le Thi Thu Hang បានបន្ថែមទៀតថា សមត្ថកិច្ចវៀតណាមកំពុង សម្របសម្រួលយ៉ាងសកម្មជាមួយសមត្ថកិច្ចបរទេស ជាពិសេសគឺបណ្ដាប្រទេស មានព្រំប្រទល់ជាប់គ្នា ដែលក្នុងនោះមានប្រទេសចិន ដើម្បីចាត់វិធានការគ្រប់គ្រងឲ្យ បានល្អប្រពៃជាងទៀត ហើយទប់ស្កាត់ករណីធ្វើដំណើរឆ្លងដែនដោយខុសច្បាប់ផង ដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ដល់ឆ្នាំ ២០៣០ វៀតណាមនឹងមានសហគ្រាសកសិកម្មដ៏រឹងមាំមួយចំនួន ឈានមុខគេក្នុងតំបន់ និងពិភពលោក

ដល់ឆ្នាំ ២០៣០ វៀតណាមនឹងមានសហគ្រាសកសិកម្មដ៏រឹងមាំមួយចំនួន ឈានមុខគេក្នុងតំបន់ និងពិភពលោក

សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Tran Cam Tu ទើបតែចុះហត្ថលេខា និងចេញសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយស្តីពីការបន្តអនុវត្តសេចក្តីសម្រេចលេខ ១៩/២០២២ របស់មជ្ឈិមបក្ស លើកទី ១៣ ស្តីពីកសិកម្ម កសិករ និងតំបន់ជនបទរហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។

Top