• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិង Butane បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងលោក Tashi Dorji ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រ Butane (រូបថត៖TTXVN)
 

 លោកនាយករដ្ឋមន្ត្រីវៀតណាមមានគោលបំណងថា លោក Tashi Dorji ជំរុញ​សកម្មភាព​ជាក់​ស្ដែង​នានា​រវាង​ភាគី​ទាំង​ពីរ ដើម្បីបង្កើនការជួបប្រាស្រ័យទាក់ទងគ្រប់ជាន់ថ្នាក់ តាមរយៈកាណាល់រដ្ឋ រដ្ឋសភា បក្ស តំបន់ និងជួប​ប្រាស្រ័​យទាក់ទងគ្នារវាងប្រជាជនជាមួយប្រជាជន សំដៅបង្កើនការយល់ដឹង និងជឿទុកចិត្តគ្នា​ទៅវិ​ញទៅ​មក​។
 
នាព្រឹកថ្ងៃ​ទី១៣ ខែភសភា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ នៅក្នុងជំនួបជាមួយលោក Tashi Dorji ប្រធានព្រឹទ្ធ​សភា​នៃ​ព្រះរាជាណាចក្រ Butane ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនោះ នាយក​រដ្ឋមន្ត្រី​វៀត​ណាម​ លោក Nguyen Xuan Phuc បានស្វាគម៍លោក Tashi Dorji ដែលបាន​មកបំពេញ​ទស្សន​កិច្ច​នៅ​វៀត​ណាម​ និ​ងចូលរួមមហាពិធីវិសាខបូជានៃអង្គការសហប្រជា​ជាតិ ឆ្នាំ២០១៩។​ លោកនាយក​រដ្ឋមន្ត្រីវៀត​ណាម​មាន​គោល​បំណងថា លោក Tashi Dorji ជំរុញសកម្មភាពជាក់ស្ដែ​ងនានារវាងភាគីទាំងពីរ​ ដើម្បីបង្កើន​ការជួប​ប្រាស្រ័យ​ទាក់ទង​គ្រប់ជាន់ថ្នាក់ តាមរយៈកាណា​ល់រដ្ឋ រដ្ឋសភា បក្ស តំ​បន់ និងជួបប្រាស្រ័យ​ទាក់​ទង​គ្នារ​វាង​ប្រជាជន​ជាមួយ​ប្រជាជន សំដៅបង្កើនការយល់ដឹង ​និងជឿទុកចិត្តគ្នាទៅវិញទៅមក។​
 
ចំណែកឯក​លោក Tashi Dorji ប្រធានព្រឹទ្ធសភា Butane បានវាយតម្លៃ​ខ្ពស់​ចំពោះការ​ត្រៀមរៀប​ចំ​ឲ្យមហាពិ​ធី​វិសាខ​បូជានៃ​អង្គការសហប្រជាជាតិ ឆ្នាំ២០១៩ របស់វៀត​ណាម។ លោក Tashi Dorji បានស​ង្កេតឃើញ​ថាភាគី​ទាំង​ពីរ​មាន​ភាពស្រដៀងគ្នាជាច្រើនអំពីទេសភាព សាស​នា មនុស្ស ហើយនេះគឺជាល​ក្ខណៈងាយ​ស្រួលដើម្បី​អភិវឌ្ឍន៍​ទំនាក់ទំ​នងទ្វេភាគី។ លោក Tashi ​Dorji បានឲ្យដឹងថា Butane កំពុងជំរុញខ្លាំង​ការធ្វើកំណែទម្រង់ និង​ធ្វើយ​ន្តូបនីយកម្មកសិកម្ម ហេតុដូច្នេះ​ហើយ Butane មានគោល​បំណង​ចង់​សហប្រតិបត្តិការ​ជាមួយ​វៀត​ណាម​លើវិស័យ​កសិក​ម្ម។ លោ​ក Tashi Dorji បានអះអាងថា ក្រោយពីពេលធ្វើមា​តុភូមិនិវត្តន៍នោះ លោកនឹ​ង​ផ្លាស់​ប្ដូរមតិ​ជាមួយរដ្ឋាភិបាល ដើម្បីគាំទ្រវៀត​ណាមឈរឈ្មោះ ជាសមាជិក​មិនអ​ចិន្ត្រៃយ៍​នៃក្រុម​ប្រឹក្សា​សន្តិសុ​ខ​នៃ​អង្គការសហប្រជាជាតិ៕

 

តា​ម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top