វៀតណាមនិងអ៊ីស្រាអែលជំរុញទំនាក់ទំនងសហប្រតិបត្តិការ
នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅវៀត ណាម លោក Meirav Eilon Shahar ។ នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc សង្ឃឹមថា៖នាពេលខាងមុខនេះទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរបានជំរុញខ្លាំងក្លាថែមទៀត អភិវឌ្ឍន៍ល្អប្រសើរថែមទៀត។ វាយតំលៃខ្ពស់ចំពោះគំរោងការណ៍ដែលអ៊ីស្រាអែលអនុវត្តនៅវៀតណាម នាយករដ្ឋមន្ត្រីបានស្នើអោយស្ថានទូតអ៊ីស្រាអែលបង្កើនទំនាក់ទំនងសហប្រតិបត្តិការជាមួយក្រសួងការបរទេសវៀតណាម ដើម្បីបើកទូលាយសកម្មភាពសហប្រតិបត្តិការ។ វៀតណាមស្វាគមន៍សហគ្រាសអ៊ីស្រាអែលវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាម។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីក៏មានគោលបំណងថា៖អ៊ីស្រាអែលជួយឧបត្ថម្ភវៀតណាមជំរុញកិច្ចសហប្រតិបត្តិការនៅវិស័យដែលប្រទេសនេះមានឧត្តមភាព ដូចជា៖សន្តិសុខបណ្ដាញអ៊ីនធឺណែត កសិកម្ម ពលកម្ម និងការពារជាតិ។
រីឯ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅវៀតណាម លោក Meirav Eilon Shahar បានចាត់ទុកថា៖ប្រទេសទាំងពីរនឹងសម្រេចវង់ចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីយ៉ាងឆាប់ៗ បើកចេញយថាទស្សន៍សហប្រតិបត្តិការថ្មីសំរាប់ទំនាក់ទំនងទ្វេភាគី។ ឯកអគ្គរដ្ឋទូត Meirav Eilon Shahar ក៏បានចាត់ទុកថា៖ព្រឹត្តិការណ៍ ប្រធានាធិបតីអ៊ីស្រាអែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនឹងបើកចេញឱកាសយថាទស្សន៍សហប្រតិបត្តិការថ្មីជាច្រើនរវាងប្រទេសទាំងពីរ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម