• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងសហរដ្ឋអាមេរិកសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid – 19

ឯកអគ្គរដ្ឋទូតវៀតនាមប្រចាំនៅសហរដ្ឋអាមេរិក លោក Ha Kim Ngoc បានចាត់ទុកថា៖ នាបច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការសុខភាពរវាងវៀត ណាមនិងសហរដ្ឋអាមេរិកនិយាយរួម និងការទប់ស្កាត់ជំងឺ Covid-19 កំពុងទទួលបានលទ្ធផលជាវិជ្ជមាន។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Ha Kim Ngoc



ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅសហរដ្ឋអាមេរិក លោក Ha Kim Ngoc ទើបនឹងបានផ្ដល់បទសម្ភាស ន៍ ស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រ ទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺ Covid – 19 និងគោលនយោបាយនាំចូលរបស់សហរដ្ឋអាមេរិកជាមួយវៀតណាម។

ឯកអគ្គរដ្ឋទូតវៀតណាម លោក Ha Kim Ngoc បានចាត់ទុកថា៖ នាបច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិលើវិស័យសុខាភិបាលរវាង វៀតណាមនិងសហរដ្ឋអាមេរិកនិយាយរួម និងការទប់ស្កាត់ជំងឺ Covid-19 និយាយដោយឡែក កំពុងទទួលបានលទ្ធផលជាវិជ្ជមាន។

ភាគីអាមេរិកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតរបស់រដ្ឋាភិបាលវៀតណាម ប្រកបដោយ​តម្លាភាព និងប្រសិទ្ធភាព។ រដ្ឋាភិបាលសហរដ្ឋអាមេរិកទើបប្រកាសនាពេលថ្មីៗនេះថា មូលនិធិផ្ទុកបម្រុងបន្ទាន់ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនឹងជួយឧបត្ថម្ភថវិកាចំនួន ៣៧ លានដុល្លារអាមេរិកដល់បណ្ដាប្រទេសក្នុងតំបន់ ដែលក្នុងនោះមានវៀតណាមផងដែរ ដើម្បីទប់ស្កាត់ជំងឺ Covid-19។ បច្ចុប្បន្ននេះ ភាគីអាមេរិកក៏កំពុងពិចារណានូវលទ្ធភាពនាំចូលសំភារៈនិងបរិក្ខាពេទ្យពីប្រទេសវៀតណាម ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺ Covid-19 នៅសហរដ្ឋអាមេរិកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top