• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងលោកប្រធានហូជីមិញគឺជានិមិត្តរូបដើម្បីសន្តិភាព ឯករាជ្យនិងសេរី ភាពនៅហុងគ្រី

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំហុងគ្រីលោកស្រី Nguyen Thi Bich Thao (នៅកណ្ដាល) រួមជាមួយកម្មាភិបាលនៃស្ថានទូតវៀតណាមមកថ្វាយផ្កានៅស្ដូបលោកប្រធានហូជីមិញ នៅទីក្រុង Zalaegerszeg។ 


ស្ដូបលោកប្រធានហូជីមិញ ត្រូវបានមិត្តភក្តិ ហុងគ្រីស្រឡាញ់វៀតណាមថែរក្សាយ៉ាងយកចិត្តទុកដាក់ ហើយក្លាយទៅជានិមិត្តរូបនៃចំណង មិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជាតិទាំងពីរវៀតណាមនិងហុងគ្រី។

ក្នុងឱកាសរំលឹកខួបទិវាបុណ្យឯករាជ្យជាតិវៀតណាម (ថ្ងៃទី២ កញ្ញា) និង ទិវាបុណ្យឯករាជ្យជាតិហុងគ្រី (ថ្ងៃទី២០ សីហា) នាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំហុងគ្រីលោកស្រី Nguyen Thi Bich Thao បានមកថ្វាយផ្កានៅ ស្ដូបលោកប្រធានហូជីមិញ នៅទីក្រុង Zalaegerszeg។ អភិបាលរងទីក្រុង ប្រធាននិងអនុប្រធានគណៈបក្សសង្គមហុងគ្រីប្រចាំទីក្រុង Zalaegerszeg មិត្តភក្តិហុងគ្រីស្រឡាញ់ វៀតណាម និងតំណាងសហគមន៍ជនវៀតណាមនៅ ទីក្រុង បានចូលរួមពិធីនេះដែរ។ ស្ដូបលោកប្រធានហូជីមិញ ត្រូវបានលោក Marton Laszlo សិប្បករចម្លាក់ដ៏ល្បីឈ្មោះរបស់ហុងគ្រី អនុវត្តន៍ហើយបានបើក សម្ពោធចំឱកាសគម្រប់ខួប ១ ឆ្នាំ នៃទិវាបង្រួបបង្រួមប្រទេសវៀតណាម កាលពី ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៦។ ស្ដូបលោកប្រធានហូជីមិញ ត្រូវបានមិត្តភក្តិ ហុងគ្រីស្រឡាញ់វៀតណាមថែរក្សាយ៉ាងយកចិត្តទុកដាក់ ហើយក្លាយទៅជានិមិត្តរូបនៃចំណង មិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជាតិទាំងពីរវៀតណាមនិងហុងគ្រី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top