• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងរុស្ស៊ីបើកកិច្ចពិភាក្សាជាន់ខ្ពស់


 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញថតរូបអនុស្សាវរីយ៍
ជាមួយប្រធានឌូម៉ាជាតិរុស្ស៊ី លោក Vyacheslav Viktorovich Volodin (រូបថតៈ VOV)

 ទទួលតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ឌូម៉ាជាតិ​ សភាសហព័ន្ធរុស្ស៊ី សហ​ព័ន្ធរុស្ស៊ី ដឹកនាំដោយលោ​ក Vyacheslav Viktorovic​h Volodin ប្រធាន​ឌូម៉ាជាតិ​រុស្ស៊ី ​បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀ​តណាម ចាប់ពីថ្ងៃទី ២៣​ ដល់ថ្ងៃទី ២៤ ខែធ្នូ ​ឆ្នាំ​​២០១៨។
 
នាព្រឹក​ថ្ងៃទី ២៤ ធ្នូ នៅទីក្រុងហាណូយបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ចំពោះប្រធានាធិបតីរុស្ស៊ីលោក Vyacheslav Viktorovich Volodin ដោយប្រធានរដ្ឋស​ភាវៀ​ត​ណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញ​ជាអ​ធិបតីមក  ថ្នាក់ដឹកនាំទាំងពី​ររូបបានអនុវត្តជំ​នួបពិភាក្សា ។
 
ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម ​លោកស្រី Nguyen Thi Kim Ngan និងប្រធានឌូម៉ាជាតិ​រុស្ស៊ីលោ​ក  Vyacheslav Viktorovich Volodin បានវាយ​តម្លៃខ្ពស់ ចំពោះការដែលភាគីទាំងពីរបានអនុវត្តន៍យ៉ា​ងវិជ្ជ​មាន រាល់កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការដែលបានចុះហត្ថលេ ​ខាកាលពីឆ្នាំ២០១៣។ ភាគីទាំងពីរបា​នឯកភាព រក្សាការ​ផ្លាស់​ប្តូរគណៈ ប្រតិភូជាន់ខ្ពស់ ភ្នាក់ងាររដ្ឋ​សភានិងក្រុមសភាមិត្តភាពនៃប្រទេសទាំងពីរ​ជាប្រចាំ​។ ជាពិសេស​ ផ្លាស់ប្តូរបទពិសោធន៍ក្នុង​វិស័យច្បាប់ ការឃ្លាំមើ​ល និងលើក​កម្ពស់​នូវប្រសិទ្ធិភាព​ប្រតិបត្តិការ​របស់​រដ្ឋសភា​នៃប្រទេសនី​មួយៗ ក្នុងនោះមានទាំងការគាំទ្រគ្នាទៅវិញទៅមក​នៅក្នុងបណ្តាយន្តការសហប្រតិ​ បត្ដិការ​សភាពហុភាគី​ផងដែរ។ នេះគឺជាការគូសសញ្ញាដ៏ដ៏សំខាន់​មួយក្នុងកិច្ចសហប្រតិបត្តិ​ការ រវាងរដ្ឋសភា​នៃប្រទេស​ទាំងពីរនិយាយរួមនិងស្ថា​ប័ន នីតិប្បញ្ញត្តិ របស់ប្រ​ទេសទាំងពីរនិយាយដោយ ឡែ​ក។

 
 ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ VOV)

នៅពេល​បញ្ចប់កិច្ចពិភាក្សា ប្រធានរដ្ឋសភា​លោកស្រី Nguyen Thi Kim Ngan និងប្រធានឌូម៉ាជា​តិ​រុស្ស៊ីលោក ​Vyacheslav Viktorovich Volodin បានចុះហត្ថលេខាលើកិច្ច​ព្រមព្រៀងសហប្រតិ​បត្តិការ ស្តីពី​ការ​បង្កើត​គណៈកម្មាធិការ​សហប្រតិបត្តិការអន្តរស​ភា រវាងរដ្ឋសភាវៀតណាម​និង រុស្ស៊ី ​ព្រមទាំង​ជួប​ប្រាស្រ័យ​ជាមួយ​អ្នក​សារព័ត៌​មាន​ផងដែរ​៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top