• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងបែលហ្ស៊ីកឯកភាពពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី


វៀតណាមនិងបែលហ្ស៊ីកឯកភាពពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី

នាថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅប៊ែលហ្សីកនិងសហភាពអឺរ៉ុប ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួបធ្វើការជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការងារនិងសេដ្ឋកិច្ចបែលហ្ស៊ីកលោក Kris Peeters ជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាប៊ែលហ្ស៊ីក លោក Christine Defraigne និងជួបសន្ទនាជាមួយអភិបាលតំបន់ Flanders លោក Geert Bourgeois ។ នាថ្ងៃដដែល លោក Vuong Dinh Hue បានជួបសន្ទនាជាមួយឧត្តមស្នងការទទួលបន្ទុកបរិស្ថាននាវាចរណ៍ និងរបរនេសាទត្រីរបស់ EU លោក Karmenu Vella ។

នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានឯកភាពកសាងផែនការពន្លឿនពាណិជ្ជកម្ម វិនិយោគ និងផ្សព្វផ្សាយវប្បធម៌នៅប្រទេសនីមួយៗ រក្សាជំនួបជាន់ខ្ពស់ ផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ហើយបន្តរួមសហការយ៉ាងជិតស្និទ្ធ គាំទ្រគ្នាទៅវិញទៅមកលើវិស័យសហប្រតិបត្តិការដែលមានការយកចិត្តទុកដាក់ដូចគ្នានៅក្នុងវេទិកាពហុភាគី។

ភាគីទាំងពីរនឹងបន្តរួមសហការយ៉ាងជិតស្និទ្ធដើម្បីជំរុញដំណើរការចុះហត្ថលេខា និងអនុម័តលើកិច្ចព្រមព្រៀង​  EVFTA ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងបណ្ដាប្រទេសជាសមាជិក EU ក្នុងនោះមានបែលហ្ស៊ីកជាមួយវៀតណាម។

នាល្ងាចថ្ងៃទី ១៩ កញ្ញា ដដែល លោក Vuong Dinh Hue បានបញ្ចប់ដំណើរទស្សនកិច្ចការងារនៅប៊ែលហ្សីកនិងសហភាពអឺរ៉ុប ប្រកបដោយជោគជ័យ ហើយចាកចេញពី Brussels អញ្ជើញទៅ Bratislava ចាប់ផ្ដើមបំ​ពេញ​ទស្សនកិច្ចការងារនៅស្លូវ៉ាគី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top