• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមយ៉ាងសកម្មក្នុងការចងក្រងខ្លឹមសារឯកសារនៃសម័យប្រជុំលើកទី៤៤របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

នាថ្ងៃទី១៧ កក្កដា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបញ្ចប់សម័យប្រជុំជាប្រចាំលើកទី៤៤ក្នុងរយៈពេល៣សប្ដាហ៍នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស តាមរយៈប្រព័ន្ធវីដេអូផងនិងការជួបប្រជុំដោយផ្ទាល់ផង។

លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai (រូបថត៖ TTXVN)


គណៈប្រតិភូវៀតណាមដឹកនាំដោយលោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានក្រុមបេសក កម្មវៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងៗទៀត នៅទីក្រុងហ្សឺណែវ បានចូលរួមយ៉ាងសកម្មក្នុងសម័យប្រជុំលើកនេះ។ គណៈប្រតិភូវៀតណាមបានចូលរួមនិងថ្លែងសុន្ទរកថានៅសម័យប្រជុំចំនួន ៩ ។ នៅសម័យប្រជុំស្ដីពីសិទ្ធិរបស់ស្ត្រី កុមារនិងជនពិការក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ វៀតណាមបានអះអាងនូវការសន្យាការពារនិងជំរុញសិទ្ធិមនុស្ស ផ្ដល់អាទិភាពដល់ក្រុមមនុស្សងាយរងគ្រោះក្នុងសង្គម ហើយបន្តខិតខំប្រឹងប្រែងស្ដារសេដ្ឋកិច្ចឡើងវិញក្រោយជម្ងឺរាតត្បាត ឆ្ពោះទៅការ អនុវត្តប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍដោយចីរភាព (SDG)។ ចំពោះបញ្ហាសិទ្ធិកុមារវៀតណាមបានសង្កត់ធ្ងន់ការ កិច្ចការពារសិទ្ធិកុមារ ជាអាទិភាពមួយក្នុងគោលនយោបាយរបស់ខ្លួន។

គណៈប្រតិភូវៀតណាម ក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ តំណាងឲ្យអាស៊ានបានថ្លែងសុន្ទរកថារួមនៅកិច្ចសន្ទនាអំពីរបាយការណ៍ជាប្រចាំឆ្នាំរបស់ស្នងការជាន់ខ្ពស់ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនិងផលប៉ះពាល់ដោយជម្ងឺរាតត្បាត Covid-19 ស្ថានភាពសិទ្ធិមនុស្សនៅហ្វីលីពីន ក៏ដូចជាសម័យពិភាក្សាជាប្រចាំផ្សេងៗទៀតស្ដីពីការប្រែប្រួលអាកាសធាតុនិងកិច្ចសហប្រតិបត្តិការបច្ចេកទេសផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top