
វៀតណាមចូលរួមកិច្ចប្រជុំ SOM ASEAN - ឥណ្ឌា លើកទី១៩
នាថ្ងៃទី៥និងទី៦ ៅខែមេសា ឆ្នាំ២០១៧ នៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ( SOM) អាស៊ាន-ឥណ្ឌា លើកទី១៩ដែលប្រព្រឹត្តទៅនៅទីក្រុង New Delhi (ប្រទេសឥណ្ឌា) អនុរដ្ឋមន្ត្រីការបរទេសនិងជាអនុប្រធាន SOM អាស៊ាន វៀតណាមលោក Nguyen Quoc Dung និងអនុរដ្ឋមន្ត្រីការបរទេស និងជាប្រធាន SOM អាស៊ាន-ឥណ្ឌា លោក Preeti Saran បានអញ្ជើញជាសហអធិបតីកិច្ចប្រជុំ។ នៅទីនេះ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពនៅក្នុងតំបន់និងអន្តរជាតិ វាយតំលៃអំពីកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌាក្នុងរយៈពេលកន្លងទៅក៏ដូចជាទិសដៅបង្កើនកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាល
ខាងមុខនេះដែរ។ ទន្ទឹមនឹងនោះ បណ្ដាប្រទេសក៏បានឯកភាពជាលើកដំបូងអំពីសកម្មភាពមួយចំនួនរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន - ឥណ្ឌា (ឆ្នាំ១៩៩២-ឆ្នាំ២០១៧)។ ថ្លែងមតិនៅទីនេះ ដោយមានតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-ឥណ្ឌា ប្រធាន SOM អាស៊ានវៀតណាមបានអះអាងថា៖ដោយមានចំណុចប្រហាក់ប្រហែលអំពីប្រវត្តិសាស្ត្រ វប្បធម៌និងសាសនា អាស៊ាននិងឥណ្ឌាគប្បីជំរុញថែមទៀតសកម្មភាពជួបប្រាស្រ័យប្រជាជន ជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌សង្គមរវាងអាស៊ាននិងឥណ្ឌា។
ស្ដីអំពីស្ថានភាពនៅក្នុងតំបន់និងអន្តរជាតិ អនុរដ្ឋមន្ត្រី លោកNguyen Quoc Dung បានអះអាងថា៖ តួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ានបានពង្រឹងនិងពង្រីកបណ្ដាប្រទេសដៃគូរ ជាពិសេសគឺបណ្ដាប្រទេសធំៗ បន្តអះអាងនូវការគោរពនិងគាំទ្រតួនាទីជាមជ្ឈមន្ឌលរបស់អាស៊ានក្នុងដំណើការតំបន់ ដោយអាស៊ានបង្កើតនិងដឹកនាំ។ អនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើតជាផលប្រយោជន៍និងការទទួលខុសត្រូវរបស់ប្រទេសទាំងឡាយ ដែលក្នុងនោះមានឥណ្ឌាផងដែរ។
តាមនោះ បណ្ដាប្រទេសត្រូវលើកកំពស់ថែមទៀស្មារតីគោរពច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ និងដំណើការទូត គតិយុត្តិក្នុងតំបន់ រួមទាំងការអនុវត្តយ៉ាងហ្មត់ចត់និងគ្រប់គ្រាន់សេចក្ដីប្រកាសប្រតិបត្តិសំរាប់ភាគីទាក់ទិននានានៅសមុទ្រខាងកើត (DOC)៕
តាម VOV5-វិទ្យុសម្លេងវៀតណាម