• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគឺជាប្រទេសមួយក្នុងចំណោម ប្រទេសដែលទទួលបានជោគជ័យនៅលើពិភពលោកក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid – 19

គេហទំព័រ“ និទាឃរដូវរុស្ស៊ី” (Rusvesna) នាថ្ងៃទី ១៩ ខែមេសា  បានចុះផ្សាយអត្ថបទសរសេរដោយមានចំណងជើងថា “អព្ភូតហេតុរបស់វៀតណាម - វិធីសាស្ត្ររបស់ប្រទេសជាតិដ៏អង់អាចក្លាហានវាយកម្ចាត់ជំងឺរាតត្បាតសកលដ៏កាចសាហាវ”។ អត្ថបទនេះបានអះ អាងថា  វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលបានជោគជ័យ នៅលើពិភពលោកក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid – 19។ មូលហេតុនៃជោគជ័យរបស់វៀតណាមគឺមកពីបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺរាតត្បាតនានា ដូចជា SARS នាឆ្នាំ ២០០៣ និងជំងឺផ្កាសាយ H5N1 នាឆ្នាំ ២០០៤។ ទន្ទឹមនឹងនេះ ហេតុផលដែលជួយវៀតណាមកាត់បន្ថយចំនួនអ្នកឆ្លងគឺតម្លាភាពព័ត៌មាន និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋាភិបាល ជាមួយប្រជាជន។ យោងតាមអត្ថបទនេះបានឲ្យដឹងថា អ្នកជំនាញជឿជាក់ថាដោយមានវិធានការជួយទ្រទ្រង់សេដ្ឋកិច្ចរបស់រដ្ឋនោះ សេដ្ឋកិច្ចវៀតណាមនឹងនៅតែរីកចម្រើន បើទោះបីត្រូវរងផលប៉ះពាល់ដោសជំងឺឆ្លង Covid-19 ក៏ដោយ៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

នាថ្ងៃទី ៨ ខែមករា មេដឹកនាំនៃប្រទេសនានានិងអង្គការពហុភាគីជុំវិញពិភពលោកបានចេញប្រតិកម្មចំពោះការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការ ទីភ្នាក់ងារ និងគណៈកម្មាធិការអន្តរជាតិចំនួន ៦៦ ក្នុងនោះមានអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA)។

Top