• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមខិតខំប្រឹងប្រែងដើម្បីធានាថាប្រជាជនទាំងអស់ទទួលបានសិទ្ធិមនុស្សពេញលេញ

សម័យពិភាគ្សារួមនៃសន្និសីទជាន់ខ្ពស់ស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំប្រចាំលើកទី ៣៧ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលប្រព្រឹត្តទៅនាថ្ងៃទី ២៨ ខែកុម្ភៈ នៅ ទីក្រុងហ្សឺណែវ (ប្រទេសស្វីស)។
 


គណៈប្រតិភូវៀតណាមក្នុងសម័យប្រជុំលើកទី៣៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
(រូបថតៈ Vietnam+)

ឯកអគ្គរដ្ឋទូតវៀតណាម លោក Duong Chi Dung ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍អមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភព លោក (WTO) និងអង្គការអន្តរជាតិមួយចំនួនទៀតនៅហ្សឺណែវ ប្រធានគណៈប្រតិភូ វៀតណាម អញ្ជើញចូលរួមក្នុងសម័យប្រជុំនេះ។

ថ្លែងមតិក្នុងពិធី លោក Duong Chi Dung បានអះអាងថា វៀតណាមប្តេជ្ញាអនុវត្តត្រឹមត្រូវរាល់ការសន្យាអន្តរជាតិ ក្នុងនោះមានការសម្រេចរបាយការណ៍ជាតិ សន្ធិសញ្ញាអន្តរជាតិស្តីពីការប្រឆាំងទារុណកម្ម និងសន្ធិសញ្ញា​ស្តីពីសិទ្ធិស៊ីវិលនិងនយោបាយ ជាដើម។ ស្តីពីការសាកល្បងមួយចំនួនដែលវៀតណាមត្រូវប្រឈមមុខ ឯកអគ្គរដ្ឋទូត លោក Duong Tri Dung បានអះអាងសារជាថ្មីថា វៀតណាមនឹងខិតខំប្រឹងប្រែង ដើម្បីធានាថា ជន វៀតណាមគ្រប់រូបនឹងទទួលបានសិទ្ធិមនុស្សពេញលេញជាមិនខាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ចិន និងអាមេរិក ឯកភាពកសាង ទំនាក់ទំនងស្ថិរភាព​ជាយុទ្ធសាស្ត្រមាន​លក្ខណៈ​ស្ថាបនា

ចិន និងអាមេរិក ឯកភាពកសាង «ទំនាក់ទំនងស្ថិរភាព​ជាយុទ្ធសាស្ត្រមាន​លក្ខណៈ​ស្ថាបនា»

ថ្លែងនៅក្នុងកិច្ចសន្ទនាបិទជិតជាមួយប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ នៅព្រឹកថ្ងៃទី ១៤ ឧសភា នៅទីក្រុងប៉េកាំង ក្នុងក្រប់ខ័ណ្ឌដំណើរ​ទស្សនកិច្ចរបស់លោក ត្រាំ នៅ​ប្រទេសចិន (១៣-១៥ ឧសភា) ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានឲ្យ​ដឹងថា ភាគីទាំងពីរបាន​ឯកភាពរួមគ្នាកសាងទំនាក់ទំនងស្ថិរភាពយុទ្ធសាស្ត្រ មាន​លក្ខណៈ​ស្ថាបនា។

Top