• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមកោតសរសើរចំពោះជំនួយជាក់ស្តែងនិងទាន់ពេលវេលារបស់មិត្តភក្តិអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩

វៀតណាមកោតសរសើរចំទំនិញដ៏ពោរពេញទៅដោយមនោសញ្ចេតនាទាំងនោះបានរួមចំណែកដល់ជោគជ័យរបស់វៀតណាមក្នុងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។

វ៉ាក់សាំងបង្ការកូវីដ -១៩  Moderna  ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកជួយឧបត្ថម្ភបានចូលចតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (ហាណូយ) នៅព្រឹកថ្ងៃទី ១០ ខែកក្កដា (ប្រភព៖ WHO)


នាថ្ងៃទី ២១ ខែកក្កដា ព័ត៌មានពីក្រសួងការបរទេសបានលើកឡើងថា ចាប់ពីពេលដំបូងដែលជំងឺរាតត្បាតកូវីដ ១៩ ផ្ទុះរាលដាលនៅលើពិភពលោកនិងមានវត្តមាននៅប្រទេសជាច្រើន វៀតណាមបានទទួលការគាំទ្រនិងជំនួយដ៏មានតម្លៃពីប្រជាជន រដ្ឋាភិបាលនៃបណ្តាប្រទេសនិងអង្គការអន្តរជាតិអំពីឧបករណ៍វេជ្ជសាស្ត្រសម្រាប់ការបង្ការទប់ស្កាត់ជំងឹរាតត្បាត។ ទំនិញដ៏ពោរពេញទៅដោយមនោសញ្ចេតនាទាំងនោះបានរួមចំណែកដល់ជោគជ័យរបស់វៀតណាមក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។

នៅក្នុងបរិបទដែលជំងឺរាតត្បាតនៅតែបន្តមានការផ្លាស់ប្តូរដ៏ស្មុគស្មាញ ការលេចចេញវីរុសបម្លែងថ្មី ដែលមានគ្រោះថ្នាក់ខ្ពស់និងមានការឆ្លងយ៉ាងឆាប់រហ័ស រដ្ឋាភិបាលវៀតណាមបានកំណត់ថា ការទទួលបានប្រភពវ៉ាក់សាំងជាច្រើន ហើយចាក់វ៉ាក់សាំងឱ្យបានឆាប់រហ័ស គឺដំណោះស្រាយសំខាន់និងចាំបាច់។ ផ្អែកលើមូលដ្ឋាននោះ “ការទូតវ៉ាក់សាំង” ត្រូវបានអនុវត្តន៍និងទទួលបានលទ្ធផលសំខាន់ៗ ជាមួយនឹងការដែលវៀតណាមទទួលបានចំនួនវ៉ាក់សាំងជាង ៨ លានដូសក្នុងចំណោមវ៉ាក់សាំងកូវីដ-១៩ ដែលបានសន្យាសរុបចំនួន ១៥០ លានដូស តាមរយៈការចរចារទិញនិងជាជំនួយឧបត្ថម្ភ។

ការដឹកជញ្ជូនទំនិញជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ពីយន្ដហោះទៅយានយន្តដឹកទំនិញអាកាសចរណ៍ឯកទេស (រូបថតៈ Xuan Khu/TTXVN)


បក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជនវៀតណាមតែងតែវាយតម្លៃខ្ពស់ចំពោះជំនួយជាក់ស្តែងនិងទាន់ពេលវេលារបស់មិត្តភក្តិអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top