• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយយោធភូមិភាគទី៧

នារសៀលថ្ងៃទី២២ ខែឧសភា នៅទីក្រុងហូជីមិញ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខបានអញ្ជើញចុះត្រួតពិនិត្យការងារត្រៀមខ្លួនជាស្រេចសម្រាប់ការប្រយុទ្ធនិងធានាសុវត្ថិភាពចំពោះការបោះឆ្នោតសមាជិករដ្ឋសភានីតិកាលទី១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦ នៅតំបន់យោធភូមិភាគទី៧។

ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VOV)


ដោយការកោតសរសើរយោធភូមិភាគទី៧ ដែលបានពង្រីកយ៉ាងល្អប្រសើរនូវប្រពៃណីក្លាហានមោះមុតក្នុងអំឡុងពេល៧៥ឆ្នាំកន្លងមក លោកប្រធានរដ្ឋ Nguyen Xuan Phuc បានតម្រូវឲ្យយោធភូមិភាគ ទី៧ ជ្រួតជ្រាប អនុវត្តន៍ឲ្យកាន់តែល្អថែមទៀតនូវគោលជំហររបស់បក្ស គណៈកម្មាធិការបក្សយោធាមជ្ឈឹម និងក្រសួងការពារប្រទេស; លើកសំណើរ ធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋានក្នុងការកសាងខឿនការពារជាតិដោយប្រជាជនទាំងមូល ដោយផ្សាភ្ជាប់នឹងប្រៀបសន្តិសុខប្រជាជន។ ទន្ទឹមនឹងនោះ ធ្វើសេនាធិការយ៉ាងត្រឹមត្រូវ ទាន់ពេលវេលាជូនគណៈកម្មាធិការបក្សយោធាមជ្ឈឹមនិងក្រសួងការពារប្រទេស ដើម្បីដោះស្រយឲ្យបានល្អនិងប្រកបដោយជោគជ័យនូវគ្រប់ករណី ភារកិច្ចយោធាការពារជាតិ មិនទុកឲ្យទទួលរងភាពអកម្មដោយមិនដឹងពីមុនឡើយ។

ដំបូងបង្អស់ លោកប្រធានរដ្ឋបានស្នើឲ្យយោធភូមិភាគទី៧ចូលរួមការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់នៅថ្ងៃទី២៣ខែឧសភា ដោយមានចំនួននិងគុណភាពខ្ពស់បំផុត សម្រេចឲ្យបានល្អនូវភារកិច្ចធានាសុវត្ថិភាពសម្រាប់ការបោះឆ្នោត។ ក្រៅពីនោះ កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគ ត្រូវបន្តសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការងារបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩ គ្រប់គ្រង់កម្មាភិបាល យុទ្ធជនតាមបទបញ្ញត្តិ ប្ដេជ្ញាចិត្តមិនទុកឲ្យជម្ងឺរាតត្បាតឆ្លងចូលក្នុងអង្គភាពឡើយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top