• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ មិនទុកចោលនរណាម្នាក់នៅពីក្រោយ ហើយ មិនទុកឲ្យនរណាម្នាក់គ្មានតេតឡើយ

ក្រៅពីនោះ ទីក្រុងត្រូវយកចិត្តទុកដាក់លើការសាងសង់លំនៅឋានសម្រាប់កម្មករ  ជាពិសេសនៅតាមតំបន់ឧស្សាហកម្ម តំបន់កែច្នៃ និងកំពង់ផែសមុទ្រ។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ជូនអំណោយបុណ្យតេត ដល់មុខសញ្ញាគោលនយោបាយ (រូបថត៖ TTXVN)


ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក  ២០២២ នាថ្ងៃទី ២៦ ខែមករានៅទីក្រុង Hai Phong ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរបុណ្យតេតដល់គ្រួសារដែលតំណាងឱ្យគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ កម្មករដែលមានស្ថានភាពលំបាកនិងប្រជាជនរងផលប៉ះពាល់ដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតនៅក្នុងទីក្រុង។

អញ្ជើញជូនពរឆ្នាំថ្មីចំពោះបក្ខភាគ អាជ្ញាធរ យុទ្ធជននិងប្រជាជនទីក្រុង Hai Phong ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋ បានណែនាំឲ្យក្រសួង ស្ថាប័ននិងមូលដ្ឋានផ្តោតការយកចិត្តទុកដាក់ចំពោះគ្រប់គ្រួសារគោលនយោបាយ គ្រួសារក្រី ក្រ កម្មករជួបការលំបាកនិងប្រជាជនដែលរងផលប៉ះពាល់ដោយសារជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត ដោយមិនទុកចោលនរណាម្នាក់នៅពីក្រោយ ហើយមិនទុកឲ្យនរណាម្នាក់គ្មានតេតឡើយ។ លោកប្រធានរដ្ឋក៏បានក្រើនរំលឹកថា ទីក្រុង Hai Phong ត្រូវមានកម្មវិធីលុបបំបាត់ភាពក្រីក្រឱ្យបានមឹងមាត់ថែមទៀត។ ក្រៅពីនោះ ទីក្រុងត្រូវយកចិត្តទុកដាក់លើការសាងសង់លំនៅឋានសម្រាប់កម្មករ  ជាពិសេសនៅតាមតំបន់ឧស្សាហកម្ម តំបន់កែច្នៃ និងកំពង់ផែសមុទ្រ។

បន្ទាប់មក ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនារោងចក្រផលិតរថយន្ត Vinfast ផ្តល់អំណោយនិងជូនពរបុណ្យតេតដល់កម្មករនិយោជិតក្នុងឱកាសចូលឆ្នាំថ្មីនៅរោងចក្រផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បន្តសកម្មភាពនៅកិច្ចប្រជុំ WEF Davos ២០២២

ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បន្តសកម្មភាពនៅកិច្ចប្រជុំ WEF Davos ២០២២

នៅក្នុងជំនួបទាំងនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានចែករំលែកនូវទស្សនៈ និងទិសដៅអភិវឌ្ឍន៍របស់វៀតណាម ក្នុងនោះមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល។

Top