• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋអញ្ជើញចូលរួមកម្មវិធីអបអរសាទរខួបលើកទី ៧៥ នៃទិវាប្រពៃណីរបស់បណ្ឌិត្យសភាសន្តិសុខប្រជាជន

នាព្រឹកថ្ងៃទី ២៥ តុលា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកម្មវិធីរំលឹកខួបលើកទី ៧៥ នៃទិវាប្រពៃណីនៃបណ្ឌិត្យសភាសន្តិសុខប្រជាជន និងទទួលគ្រឿងឥស្សរិយយសយុទ្ធជ័យថ្នាក់ទីមួយ។

លោកប្រធានរដ្ឋថ្លែងក្នុងកម្មវិធីអបអរសាទរខួបលើកទី ៧៥ នៃទិវាប្រពៃណីបណ្ឌិត្យសភាសន្តិសុខប្រជាជន (រូបថត៖ VOV)



នៅឆ្នាំ ១៩៤៦ សាលាហ្វឹកហ្វឺននគរបាលត្រូវបានបង្កើតឡើង តាមបទបញ្ញត្តិរបស់ក្រសួងមហាផ្ទៃនៃវៀតណាមប្រជាធិបតេយ្យសាធារណ រដ្ឋ។ នេះជាសាលាដំបូងរបស់កម្លាំងប៉ូលីសបដិវត្តន៍និងជាបណ្តិត្យសភាសន្តិសុខប្រជាជនសព្វថ្ងៃ។ អស់រយៈពេល ៧៥ ឆ្នាំមក បណ្ឌិត្យ សភាសន្តិសុខប្រជាជនមានភាពរឹងមាំ រីកចម្រើនឥតឈប់ឈរ និងបានរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុនៃការបណ្តុះបណ្តាលកម្មាភិបាលនគរបាល ដើម្បីបម្រើតម្រូវការនិងភារកិច្ចរបស់ប្រទេសជាតិក្នុងការតស៊ូប្រយុទ្ធប្រឆំាងបារំាងនិងអាមេរិកកសាងមាតុភូមិបច្ចុប្បន្ន។
 

លោកប្រធានរដ្ឋអញ្ជើញប្រគល់គ្រឿងឥស្សរិយយសយុទ្ធជ័យថ្នាក់ទី១ ដល់បណ្ឌិត្យសភាសន្តិសុខប្រជាជន (រូបថត៖ VOV)



ក្នុងពិធីនេះ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានប្រគល់គ្រឿងឥស្សរិយយសយុទ្ធជ័យថ្នាក់ទី ១ ដល់បណ្ឌិត្យសភាសន្តិសុខប្រជាជន ចំពោះស្នាដៃឆ្នើមក្នុងការតស៊ូ រួមចំណែកក្នុងបុព្វហេតុកសាងសង្គមនិយម និងការពារមាតុភូមិ។ លោកប្រធានរដ្ឋក៏បានអញ្ជើញវាយស្គរបើកឆ្នាំសិក្សាថ្មីរបស់បណ្តិត្យសភាសន្តិសុខប្រជាជន។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានលើកឡើងនូវភារកិច្ចសំខាន់ៗមួយចំនួនសម្រាប់បណ្ឌិត្យសភា រួមទាំងការពារយ៉ាងម៉ឺងម៉ាត់នូវសមិទ្ធិផលបដិវត្តន៍ ផលប្រយោជន៍ជាតិ និងជនជាតិ ការពារបក្ស រដ្ឋ ប្រជាជននិងរបប ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top