• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញទទួលជួបប្រធានកិច្ចប្រជុំ COP ២៦

ក្នុងជំនួបនេះដែរ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យរដ្ឋា ភិបាលអង់គ្លេសបន្តជួយឧបត្ថម្ភវៀតណាមអំពីហិរញ្ញវត្ថុ បច្ចេកវិទ្យានិងបទពិសោធន៍ ក្នុងការផ្លាស់ប្ដូរទៅជាខឿនសេដ្ឋកិច្ចដែលបញ្ចេញចោលឧស្ម័នកាបូននិកតិច ហើយ លើកកំពស់សមត្ថភាពបន្សាំនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសនៅតំបន់នានា ដែលកំពុងរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដោយការប្រែប្រួលអាកាសធាតុនិងការកើនឡើងនៃកម្រិតនីវ៉ូទឹកសមុទ្រ។

នាយករដ្ឋមន្រ្តីវៀត ណាម លោក Pham Minh Chinh (ខាងស្ដាំ) អញ្ជើញទទួលជួបលោក Alok Sharma រដ្ឋមន្រ្តីអង់គ្លេស ប្រធានកិច្ចប្រជុំCOP ២៦។ (រូបថត៖ VOV)



នារសៀលថ្ងៃទី២៨ ខែឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបលោក Alok Sharma រដ្ឋមន្រ្តី អង់គ្លេស ប្រធានកិច្ចប្រជុំលើកទី២៦របស់បណ្ដាភាគីហត្ថលេខីនៃអនុសញ្ញាក្របខ័ណ្ឌ អង្គការសហប្រជាជាតិអំពីបម្រែបម្រួលអាកាសធាតុ (COP ២៦) ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។ លោកប្រធាន COP ២៦ បានប្រគល់លិខិតរបស់ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ដែលអញ្ជើញលោកនាយករដ្ឋមន្រ្តី Pham Minh Chinh ចូលរួមកិច្ចប្រជុំ COP ២៦ នាខែវិច្ឆិកាខាងមុខនៅអង់គ្លេស។

ក្នុងជំនួបនេះដែរ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យរដ្ឋា ភិបាលអង់គ្លេសបន្តជួយឧបត្ថម្ភវៀតណាមអំពីហិរញ្ញវត្ថុ បច្ចេកវិទ្យានិងបទពិសោធន៍ ក្នុងការផ្លាស់ប្ដូរទៅជាខឿនសេដ្ឋកិច្ចដែលបញ្ចេញចោលឧស្ម័នកាបូននិកតិច ហើយលើកកំពស់សមត្ថភាពបន្សាំនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសនៅតំបន់នានាដែលកំពុងរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ដោយការប្រែប្រួលអាកាសធាតុនិងការកើនឡើងនៃកម្រិតនីវ៉ូទឹកសមុទ្រ។ ក្រៅពីនោះលោកនាយករដ្ឋមន្រ្តីមានបំណងថា រដ្ឋាភិបាលអង់គ្លេសនឹងជួយគាំទ្រ ហើយបង្កលក្ខណៈងាយស្រួលថែមទៀតក្នុងការផ្គត់ផ្គង់វ៉ាក់ សាំងបង្ការកូវីដ ១៩ ជូនវៀតណាមក៏ដូចជាពិចារណាជួយសម្រួលដល់ការផ្ទេរប្រគល់ បច្ចេកវិទ្យាផលិតវ៉ាក់សាំងផងដែរ។

រីឯខ្លួនវិញ លោកប្រធាន COP ២៦ Alok Sharma បានសង្កត់ធ្ងន់ថា វៀតណាម ជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ៗរបស់រដ្ឋាភិបាលអង់គ្លេស ដើម្បីត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំ COP ២៦។ លោក Alok Sharma បានស្វាគមន៍ការប្ដេជ្ញាចិត្តនិងការ ចូលរួមយ៉ាងសកម្មរបស់វៀតណាមនៅក្នុងក្របខ័ណ្ឌពហុភាគីអំពីការប្រែប្រួលអាកាសធាតុ ហើយវាយតម្លៃខ្ពស់ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់ វៀតណាម សំដៅកាត់បន្ថយការបញ្ចេញចោលឧស្ម័នផ្ទះកញ្ចក់។ លោកប្រធាន COP ២៦ ក៏បានបញ្ជាក់ផង ដែរថា អង់គ្លេសនឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការបង្ការទប់ទល់នឹងការប្រែប្រួល អាកាសធាតុ រួមទាំងការជំរុញការអភិវឌ្ឍនៃវិស័យថាមពលបៃតងផង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top