• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទទួលជួបជាមួយវិនិយោគិនបរទេស


 ទិដ្ឋភាពនៃជំនួប 
 

នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ​២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាន​​អញ្ជើញ​​ទ​ទួល​ជួបជាមួយគណៈប្រតិភូវិនិយោ​គិន​បរទេស ដែលកំពុងធ្វើការវិនិយោគនៅវៀតណាម។
 
នៅក្នុងជំនួបនេះ លោក​នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថាវៀតណាមមានអត្រាកំណើនខ្ពស់ សន្ទស្សន៍ម៉ាក្រូ​សេដ្ឋ​កិច្ចគឺល្អណាស់។ វៀតណាមបន្តបង្កើតបរិយា កាសវិនិយោគធ្វើអាជីវកម្មយ៉ាង​ងាយ​ស្រួល​សម្រាប់​វិនិយោគិន ដោយខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ការលំបាកនិងឧបសគ្គទាំងអស់ ដើម្បី​ជួយ​សម្រួល​ដល់អាជីវកម្ម។ លោកនាយករដ្ឋមន្រ្តីក៏បានលើកឡើងថា វៀតណាមតែ​ង​តែទា​ក់​ទាញ​នូវ​ការវិ​និយោគ​ប្រកប​ដោយ​គុណភាពខ្ពស់ ពោលគឺវិនិយោគលើវិស័យអភិវឌ្ឍន៍ថាមពលជាដើម។ នាពេលនេះ លោកនាយក​រដ្ឋ​មន្រ្តី​ចង់ឲ្យវិនិយោគិន បន្តយកចិត្តទុកដាក់លើទីផ្សារវៀត ណាមដោយ​ផ្តោត​ខ្លាំង​ទៅលើ​វិស័យ​និង​គម្រោង​ដែលជា​តម្រូ​វ​ការរបស់វៀតណាម ដូចជាហេដ្ឋារចនាសម្ព័ន្ធនិងថាមពលផងដែរ។
 
អញ្ជើញ​ថ្លែងក្នុងពិធី តំណាងវិនិយោគិនបានអបអរសាទរ ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដែល​វៀត​ណាមសម្រេចបានក្នុងបរិបទសេដ្ឋកិច្ចពិភពលោកជួបការលំបាកនិងមានបំរែបំរួលយ៉ាងស្មុគស្មាញ។ អ្នកទាំង​អស់ក៏បានសម្តែងនូវការចាប់អារម្មណ៍ ពីព្រោះ វៀតណាមបង្កើនការប្រកួតប្រជែង ហើយវៀត​ណាម​ក៏ស្ថិត​ក្នុង Top ប្រទេសដែលមានសេដ្ឋកិច្ចទាក់ទាញ​បំផុតសម្រាប់ការវិនិយោគផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top