• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី៖ ទោះបីជាជំងឺរាតត្បាត កូវីដ ១៩ មានភាពស្មុគស្មាញក៏ដោយ ប៉ុន្តែនៅតែស្ថិតក្រោមការគ្រប់គ្រង

នារសៀលថ្ងៃទី ២១ ខែសីហា នៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំអចិន្រ្តៃយ៍រដ្ឋាភិបាល ដោយពិភាក្សាអំពីវិធានការណ៍បង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc


លោកនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា យ៉ាងណាមិញ ស្ថានភាពជំងឺ នៅតែស្ថិតក្រោមការគ្រប់គ្រង សូម្បីតែតំបន់ដែលផ្ទុះជំងឺរាតត្បាតដូចជា Quang Nam, Da Nang និង Hai Duong ក៏ស្ថិតក្រោមការគ្រប់គ្រងផងដែរ។ ថ្វីត្បិតដូច្នេះ ក្នុងបរិបទនៃជំងឺរាតត្បាតនៅតែវិវឌ្ឍន៍ យ៉ាងស្មុគស្មាញ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានក្រើនរំលឹកថា៖ “ក្រសួង ស្ថាប័នគ្រប់លំដាប់ថ្នាក់ទាំងអស់ ជាពិសេសវិស័យសុខាភិបាល មិនត្រូវធ្វេប្រហេសនិងមិនត្រូវមើលស្រាលការងារដឹកនាំទាល់តែសោះ។  ជាពិសេស ត្រូវខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីកុំអោយមានតំបន់ផ្ទះជំងឺរាត្បាតឆ្លងរាលដាលក្នុងសហគមន៍។ រដ្ឋាភិបាលបានកំណត់ថា ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតគឺជាការប្រយុទ្ធដ៏យូរអង្វែង។ ដរាបណាមិនទាន់មានវ៉ាក់សាំងគឺយើងទាំងអស់គ្នាត្រូវរួមរស់នៅជាមួយជំងឺរាតត្បាត ដោយមានវិធីសាស្រ្តនិងវប្បធម៌ប្រព្រឹត្តសមស្រប"។

លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ទោះបីប្រយុទ្ធប្រឆាំងនឹងជំងឺរាត្បាតក៏ដោយ ក៏ត្រូវរក្សាការអនុវត្តគោលដៅដើរទន្ទឹមគ្នាពីរដែរ ហើយថ្នាក់ដឹកនាំមូលដ្ឋានត្រូវដឹកនាំភារកិច្ចទាំងពីរនេះក្នុងពេលដំណាលគ្នា ដើម្បីទទួលបានលទ្ធផលល្អប្រសើរបំផុតពោលគឺមិនទុកឲ្យជំងឺឆ្លងរាលដាលក្នុងសហគមន៍។ ដូច្នេះ ចាំបាច់ត្រូវបន្តពង្រឹងប្រព័ន្ធធ្វើតេស្ត បង្កើនគុណភាពតេស្តនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនមកធ្វើតេស្តផងដែរ៕

 

  
តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top