• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តីអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋាភិបាលស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំង COVID-19


 លោកនាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹង COVID-19
 

នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ​២០២០ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​អញ្ជើញ​ជាអធិបតីនៃកិច្ចប្រជុំគណៈអចិន្រ្តៃយ៍រដ្ឋាភិបាលស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំង COVID-19។
 
ក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋ មន្រ្តីបានវាយតម្លៃខ្ពស់ ចំពោះការដែលប្រជាជន នៅ​តាម​មូលដ្ឋាន​បាន​អនុវត្ត​វិធានការ រក្សាគម្លាតក្នុងសង្គមយ៉ាងល្អ និងអនុវត្តបានល្អនូវការណែនាំ របស់​អាជ្ញាធរតំបន់ផងដែរ។ ទោះបី​ជាចំនួនករណីឆ្លង COVID-19 ក្នុងរយៈពេល ២ ថ្ងៃកន្លងមក មានការថយចុះយ៉ាងគំហុកក៏ដោយ ប៉ុន្តែ លោក​នាយករដ្ឋមន្រ្តីបានលើកឡើងថា នៅតែមិនបរានុម័ត និងចាំបាច់​ត្រូវបន្តអនុវត្ត​នូវដំណោះ​ស្រាយ​ដែល​បាន​ដាក់​ចេញ។
 
ចំពោះមុខនឹងផលប៉ះពាល់ពី COVID-19 បណ្តាលឲ្យប្រជាជន​ងាយរងគ្រោះ​ក្នុងសង្គម​ជួបការលំបាក​ជាច្រើន​នោះ នាយករដ្ឋ​មន្រ្តីលោក Nguyen Xuan Phuc បានមានប្រសាសន៍ថា រដ្ឋាភិបាលបានពិភាក្សាលើពង្រោង សេចក្តី​សម្រេចចិត្តរបស់រដ្ឋាភិបាល ស្តីពីកញ្ចប់ធានាសន្តិសុខសង្គមនិងបានព្រមព្រៀងលើខ្លឹម សារសំខាន់ៗ ដូចជា ​គោលការណ៍ជួយឧបត្ថម្ភ មុខសញ្ញាទទួលបានជំនួយឧបត្ថម្ភ ពេលវេលា និងកម្រិតជំនួយផង។ រដ្ឋាភិបាល​ក៏បានដាក់ជូនគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាដើម្បីពិចារណានិងផ្តល់យោ បល់លើខ្លឹម​សារមួយចំនួន​ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់រដ្ឋសភា មុន​ពេលចេញកញ្ចប់ជំនួយនេះ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top