• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លក្ខណៈពិសេសថ្មីជាច្រើននៅក្នុងមហោស្រពភាពយន្តវៀតណាមលើកទី ២០


 លក្ខណៈពិសេសថ្មីជាច្រើននៅក្នុងមហោស្រពភាពយន្តវៀតណាមលើកទី ២០ (internet) 

ដោយប្រធានបទ "កសាងខឿន​ឧស្សាហកម្មភាពយន្តទំនើប និង​មនុស្សសាស្ត្រ" មហោស្រ​ពឆ្នាំនេះ នឹង​ប្រព្រឹត្តិ​ទៅចាប់ពី​ថ្ងៃទី២៤ ដល់ ​ថ្ងៃទី២៨ ខែវិច្ឆិកា ​ឆ្នាំ​២០១៧​ នៅ ទីក្រុង Da Nang (ភាគកណ្ដាល​វៀត​ណាម) ដោយ​មានព្រឹត្តិការ​ទាក់ទាញ​ជាច្រើន។ មហោស្រពភាពយន្តវៀ​តណាមលើ​កទី​ ២០ ជាសកម្មភាព​ធំនៃភាពយន្ត​វៀតណាម​ សំដៅលើកតម្កើ​ងវណ្ណកម្មភាពយន្តដែ ល​ពោរពេញទៅដោយអត្តស​ញ្ញាណជាតិ មានកា​រច្នៃប្រឌិត។ លេច​ធ្លោគឺជាកម្មវិធី​ទិដ្ឋភាពទាំងមូល បញ្ចាំងភាពយន្ត​វៀតណាមសម័យថ្មី សិក្ខាសាលាចំនួ​ន ២ ដោយ​ប្រធាន​បទ ​"មហោស្រពភាពយន្តវៀតណាម ក្នុងបុព្វហេតុអភិវឌ្ឍន៍លើ​វិស័យភាពយន្ត​ជាតិ" និង "មាគ៌ា​នាំភាព​យន្តអាស៊ាន​ទៅពិភព​លោក" ជាដើម។ លោក​ស្រី Ngo Phuong Lan  ប្រធាននាយក​ដ្ឋានភាពយន្ត​បានឲ្យដឹង​ថា៖ “ឆ្នាំនេះ​ ទ​ន្ទឹមនឹងខ្លឹមសារសំខាន់នៃភាពយ​​ន្តវៀតណាមនោះ យើងនឹងបើកទូ​លាយមហោស្រព​​ភាពយន្ត ពោល​គឺ​នៅ​ក្នុងក្របខ័ណ្ឌនេះមានពា​នរង្វាន់ភាពយ​ន្ត។ យើងនឹង​អញ្ជើញ​គណៈមេប្រយោគ​ដែលមិន​ស្ថិតនៅតំប​ន់អាស៊ាន​ឡើយ​ និងដាក់ពិន្ទុសម្រាប់ភាពយ​ន្តសំខាន់ នៃបណ្ដាប្រទេសអាស៊ាន”៕​
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top