• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋ Texas សហរដ្ឋអាមេរិកបន្ធូរបន្ថយការបញ្ជាបិទផ្លូវប្រឆាំងនឹងជំងឺ Covid-19


 ស្ថានីយ៍លក់សាំងប្រេងមួយនៅរដ្ឋ Texas (សហរដ្ឋអាមេរិក) (រូបថត ៖ THX / TTXVN)
 

រដ្ឋ Texas ក្លាយ​ទៅជារដ្ឋធំបំផុតនិងថ្មីបំផុតនៅសហរដ្ ឋអាមេរិក ដែលចាប់ផ្តើមបន្ធូរបន្ថយបទបញ្ជាបិទផ្លូវ ដែលធ្លាប់បាន​ដាក់ចេញដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងវីរុស SARS-CoV-2។
 
ទោះបីជាមាន​ការកើនឡើងខ្ពស់នូវចំនួនករណីស្លាប់ដោយសារជំងឺ Covid-19 ក៏ដោយ ប៉ុន្តនាថ្ងៃទី ១ ខែឧសភា រដ្ឋ Texas ក្លាយទៅជារដ្ឋធំបំផុតនិងថ្មីបំផុតនៅសហរដ្ឋអាមេរិក ដែលចាប់ផ្តើម​បន្ធូរ​បន្ថយ​បទ​បញ្ជាបិទ​ផ្លូវ​ ដែលធ្លាប់បានដាក់ចេញដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងវីរុស SARS-CoV-2 ។
 
ហាង ភោជនីយដ្ឋាន រោងភាពយន្ត ផ្សារទំនើប សារមន្ទីរនិងបណ្ណាល័យនៅរដ្ឋនេះ ត្រូវបានអនុញ្ញាត​ឱ្យបើក​ឡើង​វិញ​ ប៉ុន្តែមានតែសមត្ថភាព ២៥% តែប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយ អភិបាលរដ្ឋ Texas លោក Greg Abbott បានផ្តល់អនុសាសន៍ថាប្រជាជនត្រូវមានការប្រុងប្រយ័ត្ន បន្តរក្សាគម្លាតសង្គម និងអនុវត្ត​តាម​ការណែនាំ​របស់​ស្ថាប័នសុខាភិបាល ដើម្បីបង្ការការឆ្លងរីក​រាលដាលនៃជំងឺ COVID-19 ផ​ងដែរ ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top