• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាវៀតណាមពិភាក្សាលើច្បាប់ព្រហ្មទណ្ឌ


 រដ្ឋសភាវៀតណាមពិភាក្សាលើច្បាប់ព្រហ្មទណ្ឌ

បន្តកម្ម​វិធីនៃកិច្ចប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៧ រដ្ឋសភា​បានពិភាក្សាលើពង្រាងច្បាប់ធ្វើវិសោធនកម្ម បំពេញ​បន្ថែមលើ មាត្រាមួយចំនួននៃ​ច្បាប់ព្រហ្មទណ្ឌ​ឆ្នាំ​២០១៥។
 
ខ្លឹមសារ​នៃសេចក្តីព្រាងត្រូវបាន​អង្គប្រជុំផ្តោតការយកចិត្តទុកដាក់ នោះគឺ វិសាលភាពទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​​​របស់ ជនមានអាយុពី១៤ទៅដ​ល់១៦ឆ្នាំ។ សមាជិកសភា លោក Bui Van Xuyen មណ្ឌលThai Binh បានចាត់​ទុកថា៖
 
“ខ្ញុំយល់ស្រប​នឹងវិធានការបានចែងក្នុងសេចក្តីព្រាងច្បាប់ដែលរដ្ឋាភិបាលដាក់ជូនមុននេះ។ ប្រការ​នេះក៏ស្រុះ​ចិត្តគំនិត​រ​បស់ស្ថាប័ន អង្គការមជ្ឈឹមមួយចំនួនអំពី គោលនយោបាយព្រហ្មទណ្ឌមុន ក៏ដូចជាក្រោយ​សម្រាប់​កុមារ ដែល​ចែង​ក្នុង​ក្រម ច្បាប់ព្រហ្មទណ្ឌកាល​ពីឆ្នាំ១៩៩៩។ ជាពិសេស កុំដោយសារ​កើតមាន​ឡើង​ករណី​មួយ​ចំនួន បណ្តាល​ឲ្យយើង​ផ្លាស់ប្តូរគោលន​យោបាយ ​ព្រហ្មទណ្ឌ​ទាំងស្រុង​សម្រាប់​កុមារ ដែលបានគងវង្សតាំង​ពីយូរ​ណាស់​​​មកហើយ​នោះ”៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

នាថ្ងៃទី ៨ ខែមករា មេដឹកនាំនៃប្រទេសនានានិងអង្គការពហុភាគីជុំវិញពិភពលោកបានចេញប្រតិកម្មចំពោះការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការ ទីភ្នាក់ងារ និងគណៈកម្មាធិការអន្តរជាតិចំនួន ៦៦ ក្នុងនោះមានអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA)។

Top