• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាវៀតណាមបន្តស្មារតីផ្លាស់ប្តូរថ្មីច្នៃប្រឌិតធ្វើសកម្មភាពនិងលើកកំពស់គុណភាពសកម្មភាព


 រដ្ឋសភាវៀតណាមបន្តស្មារតីផ្លាស់ប្តូរថ្មីច្នៃប្រឌិតធ្វើសកម្មភាពនិងលើកកំពស់គុណភាពសកម្មភាព

ថ្ងៃទី ៦ មករា ឆ្នាំ២០១៨ រំលឹកខួបអនុស្សាវរីយ៍លើកទី ៧២ ទិវាការបោះឆ្នោតសកលដំបូងដែលបង្កើតឡើងរដ្ឋសភាវៀតណាម (ថ្ងៃទី ៦ មករា ឆ្នាំ ១៩៤៦ - ថ្ងៃទី  ៦ មករា ឆ្នាំ ២០១៨)។ ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan មានអត្ថបទសរសេររំលឹកឡើងវិញស្នាដៃដែលរដ្ឋសភាទទួលបានក្នុងរយៈពេលកន្លងទៅ ព្រមទាំង កំណត់ច្បាស់ថែមទៀតការងារភារកិច្ចក្នុងឆ្នាំ ២០១៨ នេះ។

 ក្នុងអត្ថបទសរសេរ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖ ថ្ងៃទី ៦ មករា ឆ្នាំ ១៩៤៦ បានគូសសម្គាល់ព្រឹត្តិការណ៍សំខាន់ក្នុងប្រវតិ្តសាស្ត្រវៀតណាម ក្នុងពេលដែលប្រជាពលរដ្ឋវៀតណាមមានសិទ្ធិបោះឆ្នោតជាលើកដំបូង ដើម្បីជ្រើសតាំងអ្នកមានទេពកោសលនិងសីលម៌ចូលក្នុងរដ្ឋសភា សំដៅរាប់រងគ្រប់ភារកិច្ចរបស់ប្រទេសជាតិតំណាងឲ្យប្រជាជនទាំងមូល។ តាមរយៈនោះ ប្រជាជនវៀតណាមបានប្រគល់ជូនឲ្យរដ្ឋសភាទទួលខុសត្រូវចេញផ្សាយរដ្ឋធម្មនុញ្ញនិងការបង្កើតយន្តការនៃរដ្ឋប្រជាធិបតេយ្យប្រជាមានិត។

ជោគជ័យនៃការបោះឆ្នោតសកលបានប្រសូតឡើងរដ្ឋសភានៃវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ នា​បច្ចុប្បន្នគឺរដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ ការបោះឆ្នោតជាមូលដ្ឋានដែលអះអាងថា៖ រដ្ឋ​វៀត​ណាម​ប្រជាធិបតេយ្យសាធាណៈរដ្ឋគឺជារដ្ឋ ដែលប្រជាជនទាំងមូលជ្រើសតាំងប្រកបដោយប្រជាធិបតេយ្យនិង ស្រប​ច្បាប់។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ គិតតាំងពីសម័យប្រជុំដំបូង ស្មារតីប្រជាធិបតេយ្យ សាមគ្គីភាព មានការទទួលខុសត្រូវ ដើម្បីផលប្រយោជន៍របស់ប្រជាជនជានិច្ចកាលត្រូវបានបង្កាញយ៉ាងច្បាស់លាស់ ក្នុងបណ្ដាសកម្មភាពនៃរដ្ឋសភា។ ឆ្លងកាត់នីតិកាលទាំង ១៤ កន្លងទៅ រដ្ឋសភាបានកសាងនិងចេញផ្សាយរដ្ឋធម្មនុញ្ញចំនួន ៥ រាប់រយក្រមច្បាប់និងក្រិត្យច្បាប់។ ជាពិសេស ក្នុងដំណាក់កាលផ្លាស់ប្តូរថ្មី ប្រទេសជាតិគិតតាំងពីឆ្នាំ ១៩៨៦ រហូតមកដល់ពេលនេះ រដ្ឋសភាវៀតណាមបានចេញផ្សាយបណ្ដារដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដោយទាន់ពេលវេលារួមជាមួយ រាប់រយក្រមច្បាប់ ដើម្បីបង្កើតមូលដ្ឋានគតិយុត្តិសំខាន់សំរាប់ការអភិវឌ្ឍន៍ខឿនប្រជាធិបតេយ្យសង្គមនិយម កសាងនីតិរដ្ឋសង្គមនិយមវៀតណាម ធានាសិទ្ធិមនុស្ស សិទ្ធិនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋ រួមវិភាគទានជំរុញយ៉ាងខ្លាំងបុព្ធហេតុផ្លាស់ប្តូរថ្មីលើគ្រប់ជ្រុង ជ្រោយប្រទេសជាតិនិងធ្វើសមាហរណកម្មអន្តរជាតិ។

ឈានចូលឆ្នាំ ២០១៨ ឆ្នាំទី ៣ នៃអាណត្តិរដ្ឋសភាវៀតណាមនីតិកាលទី ១៤ និងជាឆ្នាំសំខាន់ក្នុងការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដំណាក់កាល ២០១៦- ២០២១ ដែលមានភារកិច្ចសំខាន់ៗចំពោះរដ្ឋសភា ហើយទាមទាឲ្យរដ្ឋសភាបន្តពង្រីកស្មារតីផ្លាស់ប្តូរថ្មី ច្នៃប្រឌិតនិងធ្វើសកម្មភាពដើម្បីសម្រេចភារកិច្ចដែលបានដាក់ចេញ។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា៖ ក្នុងសកម្មភាពនីតិបញ្ញត្តិ រដ្ឋសភា បន្តផ្លាស់ប្តូរថ្មីលើកកំពស់គុណភាពបណ្ដាសកម្មភាពនីតិបញ្ញត្តិ ដើម្បីសម្រេចកម្មវិធីកសាងច្បាប់ក្រិត្យច្បាប់ឆ្នាំ ២០១៨ ដោយមានគោលដៅស្នូលគឺបន្តយន្តការភាវូបនីយកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ ២០១៣ បណ្ដាសេចក្តីសម្រចចិត្តរបស់បក្ស សុក្រិត្យប្រព័ន្ធច្បាប់អំពីយន្តការសេដ្ឋកិច្ច ទីផ្សារតាមទិសសង្គមនិយម ធានាកិច្ចការពារប្រទេស សន្តិសុខ​ សណ្តាប់ធ្នាប់ សុវត្ថភាព សង្គម សិទ្ធិមនុស្ស សិទ្ធិនិងកាតព្វកិច្ចសារវន្តនៃប្រជាពលរដ្ឋ ប្រយុទ្ធប្រឆាំងនឹងបទល្មើស បំរើផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ក្នុងឆ្នាំ ២០១៨ នេះ សកម្មភាពការទូតរដ្ឋសភាទ្វេភាគីនិងពហុភាគីសំខាន់ៗនឹងបន្តប្រព្រឹត្តទៅ ជាពិសេស រដ្ឋសភាវៀតណាមក្នុងតួនាទីជាប្រធាននិងជាប្រទេសម្ចាស់ផ្ទះនៃសន្និសីទប្រចាំឆ្នាំលើកទី ២៦ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF លើកទី ២៦)។ នេះគឺជាព្រឹត្តិការណ៍ដើម្បីរដ្ឋសភាវៀតណាមបង្ហាញនូវ ឋានៈនិងសម្លេងរបស់វៀតណាមលើឆាកអន្តរជាតិ។

ដើម្បីអនុវត្តបណ្ដាភារកិច្ចពោលខាងលើរដ្ឋសភាវៀតណាមនឹងអនុវត្តវិធានការផ្លាស់ប្តូរថ្មីអំពីរបៀបវារៈ បែប​បទ​​អនុវត្តការងារ បង្កើនកិច្ចសហការយ៉ាងជិតស្និទរវាងរដ្ឋសភាជាមួយស្ថាប័នសាម៉ីសំដៅធានាប្រសិទ្ធភាពសកម្មភាព​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top