• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហោស្រពវៀតណាមឆ្នាំ ២០២១ នៅទីក្រុងតូក្យូ៖ ការចាប់ផ្តើមឡើងវិញនូវការផ្លាស់ប្តូរវប្បធម៌វៀតណាម-ជប៉ុន

នាព្រឹកថ្ងៃទី១១ ខែធ្នូ នៅទីលាន Takenodai សួន Ueno Onshi ប្រទេសជប៉ុន បានបើកពិធីបុណ្យវៀតណាមនៅទីក្រុងតូក្យូឆ្នាំ ២០២១។ ព្រឹត្តិការណ៍នេះគឺជាសកម្មភាពក្នុងយុទ្ធនាការផ្សព្វផ្សាយរូបភាពវៀតណាមនៅជប៉ុន តាមរយៈនោះរួមចំណែកលើកកម្ពស់ការយល់ដឹងគ្នាទៅ វិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។

មហោស្រពឆ្នាំនេះមានស្តង់ទំនិញរបស់អង្គភាពចូលរួមជាង៤០ស្តង់។ នៅថ្ងៃសម្ពោធបានទាក់ ទាញភ្ញៀវទេសចរយ៉ាងច្រើនមកទស្សនា។ គ្រោងនឹងមានភ្ញៀវជាង ៣០ ម៉ឺននាក់មកទស្សនាក្នុងកំឡុងពេលប្រព្រឹត្តទៅព្រឹត្តិការណ៍នេះ។

គណៈកម្មាធិការរៀបចំសង្ឃឹមថា មហោស្រពនេះនឹងឆ្លើយតបតាមការរំពឹងទុកនៃការចាប់ផ្តើមឡើងវិញនូវការផ្លាស់ប្តូរវប្បធម៌និងប្រជាជនរវាងវៀតណាមនិងជប៉ុន ហើយទន្ទឹមនឹងនោះ ឆ្លើយតបនឹងការអំពាវនាវគឺបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ផង និងស្តារឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច-សង្គមរបស់រដ្ឋាភិបាលទាំងពីរផង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top